សង្រ្គាមនៅហ្កាហ្សាកំពុងផ្ទុះខ្លាំង ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv ជំរុញឱ្យនាយករដ្ឋមន្ត្រីយល់ព្រមបទឈប់បាញ់
អ៊ីស្រាអែល ៖ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Tel Aviv ប្រទេសអ៊ីស្រាអែល ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ស្របពេលជម្លោះបានឈានចូលដល់សប្តាហ៍ទី ៦ ដោយគ្មានសញ្ញានៃការបញ្ចប់ឡើយ ។
បាតុករប្រហែល ២០០ នាក់ ភាគច្រើន ត្រូវបានគេកំណត់អត្តសញ្ញាណថា មកពីជំរំឆ្វេងនិយមរបស់អ៊ីស្រាអែល បានប្រមូលផ្តុំគ្នា នៅឧទ្យានមួយនៅពេលថ្ងៃលិច ជំរុញឱ្យរដ្ឋាភិបាលជ្រើសរើសដំណោះស្រាយ ដោយសន្តិវិធីខណៈស្ថានការណ៍សម្រាប់ប្រជាពលរដ្ឋហ្កាហ្សា កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់នេះ ។
ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកម្ទេចទីក្រុងហ្កាហ្សា ជាបេះដូងនៃតំបន់ជាយត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជននៅពាក់កណ្តាលភាគខាងជើងនៃតំបន់ដ៏តូចចង្អៀត និងផ្លាស់ទីលំនៅនៅជុំវិញ ២ភាគ៣ នៃប្រជាជនប៉ាឡេស្ទីន ២លាន៣សែននាក់នៅក្នុងតំបន់ហ្កាហ្សានេះ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនរយនាក់របស់ចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃសៅរ៍ ១៨ ខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីការហែក្បួនរយៈពេល៥ថ្ងៃពីទីនោះបានបញ្ចប់នៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ក្នុងទីក្រុង ហ្សេរ៉ុយសាឡឹម(Jerusalem) ៕