ប្រ៊ុយណេ៖ សាងសង់ស្ថានីយ សង្កេតមើលតារាសាស្ត្រជាតិ ក្នុងរយៈពេល៥ឆ្នាំ

បង់ដាសេរីបេហ្គាវ៉ាន់៖ លោកឧត្តមសេនីយ៍ Siti Saihalina អ្នកអង្កេតការណ៍ស្តីទី របស់ប្រទេសប្រ៊ុយណេបានលើកឡើងថា ប្រទេសប្រ៊ុយណេ បានត្រៀមខ្លួនរូចជាស្រេច ដើម្បីសាងសង់ស្ថានីយ៍សង្កេតតារាសាស្ត្រជាតិរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ដែលមានគោលបំណងដើម្បីបំពេញបន្ថែមស្ថាប័ន ដែលមានស្រាប់សម្រាប់គោលបំណងអប់រំ បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមសារព័ត៌មានក្នុងស្រុក ឈ្មោះថា Borneo Bulletin បានចុះផ្សាយប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Saihalina បានគូសបញ្ជាក់ពីសមិទ្ធិផល និងផែនការអនាគតរបស់នាយកដ្ឋានអង្កេតនៃក្រសួងអភិវឌ្ឍន៍ នៅឯការប្រារព្ធទិវាប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ហៅកាត់ (GIS) កាលពីថ្ងៃពុធ ។

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផែនការ ការប្រើប្រាស់ដី និងបរិស្ថាននៃក្រសួងអភិវឌ្ឍន៍ លោក Nor Imtihan បានជំរុញឱ្យនាយកដ្ឋានអង្កេត ផ្តល់ព័ត៌មាន និងសេវាកម្មភូមិសាស្ត្រប្រកបដោយប្រសិទ្ធភាព និងជាប្រព័ន្ធបន្ថែមទៀតលើកិច្ចការងារនេះ ។

គេបានដឹងថា មានអ្នកចូលរួមប្រមាណ១៦៦នាក់ មកពីគ្រប់ស្ថាប័នទាំងអស់ បានចូលរួមសន្និសីទរយៈពេលខ្លី ដែលរៀបចំដោយនាយកដ្ឋា

នអង្កេត ៕