សម្តេចធិបតីនឹងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ´ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ ដើម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ ។