គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ ប្រទេសចិនហៅថា «ការគំរាមកំហែងធំបំផុត» ចំពោះសន្តិភាព
ចិន៖ បណ្ដាមន្ត្រីនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់ ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១០ ខែតុលា នេះ បានហៅថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ សម្រាប់ «ការស្វះស្វែងរកឯករាជ្យ និងការបង្កហេតុ»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin អំឡុងពេលធ្វើសន្និសីទព័ត៌មាន បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ទោះបីជាមន្ត្រីរបស់គណបក្ស DPP និយាយ ឬធ្វើអ្វីក៏ដោយ ក៏ពួកគេមិនអាចកែប្រែការពិត ដែលថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននោះដែរ ហើយវាក៏នឹងមិនផ្លាស់ប្តូរនិន្នាការដ៏ច្បាស់លាស់ ដែលប្រទេសចិននឹងធ្វើដំណើរឆ្ពោះទៅរកការបង្រួបបង្រួម ដោយចៀសមិនរួចនោះឡើយ»។
បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ដែលផុតអាណត្តិ និងជាអតីតប្រធានគណបក្ស DPP ការអត្ថាធិប្បាយនេះ លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាថ្ងៃបុណ្យជាតិ ចុងក្រោយរបស់លោកស្រីថា កោះតៃវ៉ាន់ស្វះស្វែងរកនូវ «សន្តិសហវិជ្ជមាន» ជាមួយប្រទេសចិន ដោយបន្ថែមថា កោះនេះនឹងមានលទ្ធិប្រជាធិបតេយ្យ សម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ ដែលចិនទាមទារថា ជាទឹកដីរបស់ខ្លួន បានស្ថិតនៅក្រោមសម្ពាធផ្នែកយោធា និងនយោបាយកាន់តែខ្លាំងឡើង ពីទីក្រុងប៉េកាំង ក្នុងនោះរួមទាំងសមយុទ្ធធំៗចំនួន ២លើករបស់ចិន នៅក្បែរកោះនេះផងដែរ ចាប់តាំងពីខែសីហាឆ្នាំមុន ដែលធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងពីមានជម្លោះ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសកល៕