ការពិភាក្សាគ្នា រវាងទួរគី និងអ៊ីរ៉ាក់ ស្ដីពីការរួមកម្លាំងគ្នាប្រឆាំងភេរវកម្ម និងសន្ដិសុខព្រំដែន  

បរទេស៖ រដ្ឋមន្រ្ដីការពារជាតិទួរគី លោកយ៉ាសា ហ្គូលើ (Yasar Guler) និងសមភាគីអ៊ីរ៉ាក់ លោក ថាបេត អាល់ អាបាស៊ី (Thabet al-Abbasi) បានពិភាក្សាពីលទ្ធភាពនៃវិធានការរួមគ្នា ប្រយុទ្ធនឹងអំពើភេរវកម្ម និងសន្ដិសុខព្រំដែននៅក្នុងអំឡុងជំនួបពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បើតាមក្រសួងការពារជាតិទួរគី បានលើកឡើង ។

បន្ទាប់ពីទួរគី បានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅជាច្រើននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ខណៈលោក អាបាស៊ី កំពុងធ្វើទស្សនកិច្ចនៅក្នុងក្រុងអង់ការ៉ា ដែលទួរគីនិយាយថា ជាកម្មសិទ្ធិរបស់គណបក្សពលករឃើត ឬPKKក្រៅច្បាប់ បន្ទាប់ពីក្រុមនេះ បាននិយាយថា ខ្លួនបានរៀបចំឲ្យមានការវាយប្រហារដោយគ្រាបប់បែក នៅក្នុងក្រុងអង់ការ៉ារយៈពេលជាច្រើនឆ្នាំមកនេះ ។

ការចាត់ទុកក្រុមPKK ជាក្រុមភេរវជន របស់ប្រទេសទួរគី និងបានវាយប្រហារជាទៀងទាត់តាមអាកាសនៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលស្ថិតនៅក្រៅការគ្រប់គ្រងដោយផ្ផ្ទាល់របស់រដ្ឋាភិបាលក្រុងបាដាត។ ទួរគីថែមទាំងបានបញ្ជូនទ័ពពិសេស និងបង្កើតមូលដ្ឋានយោធាជាច្រើននៅលើទឹកដីអ៊ីរ៉ាក់ដើម្បីជួយគាំទ្រការវាយប្រហារបស់ខ្លួន។