ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាម កើនឡើងដល់ ៤,៧ តាមការព្យាករណ៍ធនាគារពិភពលោក
វៀតណាម៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៧ ភាគរយនៅឆ្នាំ២០២៣ ដោយសារតែតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ នេះបើតាមសារព័ត៌មាន Vietnam News បានរាយការណ៍ ដោយដកស្រង់ពី Macro and Poverty Outlook របស់វៀតណាម ដែលចេញផ្សាយដោយធនាគារពិភពលោកនាពេលថ្មីៗនេះ។
តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅឆ្នាំនេះ បើទោះបីជាមានការពង្រីកក្នុងអត្រាយឺតជាងឆ្នាំមុនក៏ដោយ នេះបើតាមការលើកឡើងពីធនាគារពិភពលោក។ អតិផរណាត្រូវបានគេព្យាករណ៍ថា នឹងជាមធ្យម ៣,៥ភាគរយ នៅឆ្នាំនេះដោយសារតែ ការរំពឹងទុកនៃការដំឡើងប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការដោយសឹងគ្មានកំរើកដល់ ៣ភាគរយនៅឆ្នាំ២០២៤ និង ២០២៥ ជាមួយការសន្មត់ថាតម្លៃទំនិញ និងថាមពលមានស្ថេរភាព។
គណនីចរន្តត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងបន្ថែមទៀតដោយសារការងើបឡើងវិញតិចតួចនៃការនាំចេញ ការបន្តការស្ទុះងើបឡើងវិញនៃទេសចរណ៍អន្តរជាតិ និងការផ្ទេរប្រាក់ដែលមានភាពធន់។
រីឯធនាគារអភិវឌ្ឍន៍អាស៊ី បានកែប្រែការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៥,៨ភាគរយ ធៀបនឹងការប៉ាន់ប្រមាណពីមុនដែលមាន ៦,៥ភាគរយនៅក្នុងខែមេសា៕