ការបង្ហាញយានដ្រូនថ្មីរបស់អ៊ីរ៉ង់ អាមេរិកប្រតិកម្ម

អាមេរិក៖ អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិកថា សហរដ្ឋអាមេរិក បាននិយាយអំពីហានិភ័យបន្ថែមពីអាវុធរបស់អ៊ីរ៉ង់ ហើយបានសន្យាថា នឹងឲ្យទីក្រុងតេអេរ៉ង់ទទួលខុសត្រូវ នេះបើតាមសារព័ត៌មាន Ukrinform បាននិយាយ ដោយដកស្រង់សម្តីលោក Vedant Patel ។

អ្វីដែលសហរដ្ឋអាមេរិកនឹងធ្វើគឺ យើងនឹងបន្តប្រើប្រាស់ឧបករណ៍ ដែលយើងអាចប្រើប្រាស់បាន ដើម្បីធានាឲ្យរបបអ៊ីរ៉ង់ទទួលខុសត្រូវ ហើយយើងនឹងធ្វើដូច្នេះ ដោយភ្ជាប់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។ មន្ត្រីរូបនេះ បានបន្ថែមថា ទោះបីជាយ៉ាងក៏ដោយ ការប្រើប្រាស់សព្វាវុធរបស់អ៊ីរ៉ង់ ពិតជាបង្កើតហានិភ័យបន្ថែមក្នុងការធ្វើឲ្យប៉ះពាល់ដល់ស្ថានការណ៍នៅក្នុងតំបន់ផ្សេងទៀត ដែលអ៊ីរ៉ង់ចូលរួម។

តាមន័យនេះ លោក Patel បានរំលឹកថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រដ្ឋបាលអាមេរិក បាននិងកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះភាពជាដៃគូយោធាកាន់តែស៊ីជម្រៅរវាងរបបអ៊ីរ៉ង់ និងសហព័ន្ធរុស្ស៊ី។

ដូដ្នេះ លោកក៏បាននិយាយថា ប្រព័ន្ធសព្វាវុធថ្មីដ៏មានសក្តានុពល នៅក្នុងដៃរបស់ទីក្រុងតេអេរ៉ង់ បង្កើនហានិភ័យដ៏ខ្លាំងក្លាដល់អស្ថិរភាពនៅក្នុងប្រទេសនានា និងតំបន់នៅខាងក្រៅប្រទេសអ៊ីរ៉ង់។