រូបភាពព្យុះត្រូពិក Philippe ឃើញតាមផ្កាយរណប បោកបក់មកដល់ដីគោកនៅកោះ Leeward
បរទេស៖ ព្យុះត្រូពិក Philippeបានបោកបក់ទៅទិសពាយ័ព្យ ឆ្លងកាត់តំបន់ការ៉ាអ៊ីបកាលពីថ្ងៃអង្គារ ស្របពេលដែលពួកគេព្យាករណ៍ពីខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Anguilla និងកន្លែងផ្សេងទៀតនៃកោះ Leeward នេះបើយោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើង។
CIRA វិទ្យាស្ថានសហប្រតិបត្តិការសម្រាប់ការស្រាវជ្រាវអាកាសធាតុ បានបង្ហោះរូបភាពផ្កាយរណបនៅលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitter ឃើញព្យុះ Philippe បោកបក់ដល់ដីគោកនៅប្រជុំកោះស្ថិតនៅតំបន់ការ៉ាអ៊ីបមួយនេះ ។
ការវាយប្រហារដែនដី Guadeloupe ជាមួយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ជាទីដែលក្រុមអាជ្ញាធរ បានពន្យាពេលការបិទទ្វារសាលារៀន ហើយនិងបានព្រមានថា ការបិទរោងចក្រ នឹងបណ្តាលឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទឹកនៅដែនដីរបស់បារាំងមួយនេះ ។
ក្រុមអាជ្ញាធរនិយាយថា ផ្ទះប្រជាពលរដ្ឋប្រហែល ២.៥០០ខ្នង នៅតែគ្មានចរន្តអគ្គិសនីប្រើប្រាស់មកទល់នឹងព្រឹកថ្ងៃអង្គារ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ៕