ប្រមុខការពារជាតិរុស្ស៊ី៖ រុស្ស៊ីមិនមានផែនការរើសទ័ពបន្ថែមទេ
រុស្ស៊ី៖ លោកស៊ើហ្គេ សយហ្គូ រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា យោធារុស្ស៊ី មិនមានផែនការណាមួយក្នុងការជ្រើសរើសទ័ពបន្ថែមឲ្យទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈដែលកងទ័ពមានចំនួនគ្រប់គ្រាន់ហើយនោះ។
លោក សយហ្គូ នៅក្នុងអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយសមាជិកនៃអគ្គសេនាធិការកងទ័ព បាននិយាយថា នៅក្នុងអគ្គសេនាធិការកងទ័ព គឺមិនមានផែនការណាមួយសក្នុងការកែណ្ឌកងកម្លាំងបន្ថែមទេ។
ជនជាតិរុស្ស៊ីជាង៥ម៉ឺននាក់ បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ កាលពីខែកញ្ញាតែមួយប៉ុណ្ណោះ ហើយនិងជាង៣៣៥,០០០នាក់ទៀត បាននចាប់ផ្ដើមបំរើនៅក្នុងអង្គភាពយោធារួចទៅហើយ ចាប់តាំងពីដើមឆ្នាំ២០២៣មកម៉្លេះ បើយោងតាមរដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី បានឲ្យដឹង៕