នៅផ្សារទំនើបស្យាមផារ៉ាហ្គន ក្នុងទីក្រុងបាងកក បន្ទាប់ពីមានការបាញ់ប្រហារ នគរបាលថៃចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំ
ថៃ៖ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារ នៅផ្សារទំនើបស្យាមផារ៉ាហ្គន (Siam Paragon) ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី៣ ខែតុលា នេះ ហើយ នគរបាលថៃ បានចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់។
សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្ស ៣នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត រងរបួស។សារព័ត៌មាន Thai PBS បានដកស្រង់សម្តីពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Erawan ដែលបាននិយាយថា មានអ្នករបួសចំនួន ៧នាក់។
នៅមុននេះ មនុស្សរាប់រយនាក់ត្រូវបានគេមើលរត់ភៀសខ្លួនចេញពីផ្សារទំនើបស្យាមផារ៉ាហ្គន ដែលជាកន្លែងដើរទិញអីវ៉ាន់ដ៏ពេញនិយមបំផុតមួយរបស់រាជធានីប្រទេសថៃ ទាំងពីសំណាក់អ្នកទេសចរក្រៅស្រុក និងក្នុងស្រុក។
ការលើកឡើងពីហេតុការណ៍នេះជាលើកដំបូង បានរីករាលដាលនៅលើបណ្ដាញសង្គម នៅពេលដែលអ្នកប្រើប្រាស់បានចែករំលែកវីដេអូនៃក្រុមមនុស្សដែលរត់ចេញពីផ្សារទំនើប។ មនុស្សជាច្រើន បាននិយាយថា ពួកគេបានឮស្នូរកាំភ្លើងបន្លឺឡើង៕