ក្រសួងការងារ វៀតណាម៖ ឆ្នាំ២០២៤ ស្នើឱ្យពន្យារពេលការដំឡើង ប្រាក់ឈ្នួលអប្បបរមា
វៀតណាម ៖ ការស្នើពន្យារពេលកិច្ចប្រជុំចរចា ប្រាក់បៀវត្សរ៍រហូតដល់ត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយសារមិនមានមូលដ្ឋាន វិទ្យាសាស្ត្រ និងជាក់ស្តែងគ្រប់គ្រាន់ ដើម្បីស្នើសុំពេលវេលា ដើម្បីកែសម្រួលប្រាក់ឈ្នួល អប្បបរមាក្នុងតំបន់ នេះយោងតាមក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច (MOLISA) របស់ វៀតណាម។
បច្ចុប្បន្ននេះ នៅប្រទេសវៀតណាម ប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែ របស់កម្មករនិយោជិត ដែលកំពុងធ្វើការ នៅសហគ្រាសនៅតំបន់ទី ១ គឺ ៤,៦៨ លានដុង (១៩២ ដុល្លារអាមេរិក) នៅតំបន់ទី ២ គឺ ៤,១៦ លានដុង (១៧០,៧ ដុល្លារ) នៅតំបន់ទី ៣ គឺ ៣,៦៤ លានដុង (១៤៩,៤ ដុល្លារ) និង នៅតំបន់ទី ៤ គឺ ៣,២៥ លានដុង (១៣៣,៣ ដុល្លារ)។
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អាស្រ័យហេតុនេះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានបញ្ជូនការ បញ្ជូនសារផ្លូវការទៅកាន់ការិយាល័យរដ្ឋាភិបាល ដើម្បីពន្យាពេលការ ដាក់ចេញនូវក្រឹត្យដែលកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់ និយោជិតដែល កំពុងធ្វើការក្រោមកិច្ចសន្យាការងារ យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយ។
ក្រសួងត្រូវបានចាត់ឱ្យបង្កើតក្រឹត្យនេះ ហើយដាក់ជូនរដ្ឋាភិបាលនៅខែតុលា ឆ្នាំ២០២៣។ MOLISA បានឱ្យដឹងថា សេដ្ឋកិច្ច ក្នុងត្រីមាសទី២ និងខែដំបូងនៃត្រីមាសទី៣ ឆ្នាំនេះបានបង្ហាញសញ្ញា នៃភាពប្រសើរឡើង។
យ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចសង្គម និងសន្តិសុខក្នុងតំបន់ និងពិភពលោក នៅតែបន្តមានការ ប្រែប្រួលស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់វៀតណាម។
អាជីវកម្មកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារការនាំចេញធ្លាក់ចុះ ហើយការវិនិយោគពីបរទេសនៅទ្រឹង។ កាលពីចុងខែសីហា ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិ បានចេញរបាយការណ៍ ជាលាយលក្ខណ៍អក្សរជូនរដ្ឋាភិបាល ដើម្បីពិចារណាលើផែនការ ប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៤៕