ប្រទេសព័រទុយហ្គាល់ រងការដាក់ពាក្យបណ្តឹងពី ក្រុមហ៊ុន Huawei លើការហាមឃាត់ការផ្គត់ផ្គង់ឧបករណ៍5G

Portugal files lawsuit against Huawei over 5G ban; 

ចិន ៖ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បានដាក់ពាក្យប្តឹងទៅតុលាការទីក្រុង Lisbon ប្រឆាំងនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតរបស់ប្រទេសព័រទុយហ្គាល់ (CSSC) ដែលរារាំងប្រតិបត្តិករមិនឱ្យប្រើប្រាស់ឧបករណ៍របស់ខ្លួនក្នុងបណ្តាញទូរស័ព្ទ 5G ល្បឿនលឿន។

ក្រុមប្រឹក្សា CSSC គឺជាស្ថាប័នពិគ្រោះយោបល់របស់នាយករដ្ឋមន្ត្រី ហើយការសម្រេចរបស់ស្ថាប័ន បើទោះបីជាមិនដាក់ឈ្មោះក្រុមហ៊ុន Huawei ដោយផ្ទាល់ក៏ដោយ ក៏ត្រូវបានគេមើលឃើញថាជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការបញ្ចូលបណ្តាញឯករាជ្យនៅក្នុងទីផ្សារ 5G នៅប្រទេសព័រទុយហ្គាល់ និងបន្តកិច្ចសន្យាដែលមានស្រាប់នៅលើវេទិកា 4G ទៅលើអ្វីដែលជាទីពឹងពុំនាក់របស់បច្ចេកវិទ្យាថ្មីនេះ។

Huawei បានឆ្លើយតបទៅសារព័ត៌មាន រ៉យទ័រ នៅពេលសាកសួរអំពីបណ្តឹងនេះថា «ក្រុមហ៊ុន Huawei នៅព័រទុយហ្គាល់ ស្វះស្វែងរកការការពារផលប្រយោជន៍ផ្លូវច្បាប់ និងសិទ្ធិស្របច្បាប់របស់ខ្លួនក្រោមច្បាប់ជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវនៅក្នុងប្រទេសព័រទុយហ្គាល់»។

លោក Mario Campolargo រដ្ឋមន្ត្រីទទួលបន្ទុកឌីជីថលភាវូបនីយកម្ម ដែលជាប្រធានស្ថាប័ន CSSC បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា កិច្ចពិភាក្សាក្នុងខែឧសភា គឺផ្អែកលើការវាយតម្លៃផ្នែកសុវត្ថិភាពដ៏តឹងរ៉ឹងឯករាជ្យ និងស្របតាមគោលការណ៍ណែនាំរបស់សហភាពអឺរ៉ុប ហើយមិនផ្តោតជាពិសេសទៅលើអ្នកផ្គត់ផ្គង់ចិននោះទេ៕