សហរដ្ឋអាមេរិក៖ កូរ៉េខាងជើងនឹងទទួលផលវិបាកចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

United States: North Korea will suffer from arms supplies to Russia;  

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារ ទី០៥ ខែកញ្ញា កន្លងទៅនេះ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយ ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។

លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។

អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ លោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕