ឥណ្ឌូនេស៊ី៖ មេដឹកនាំកម្ពុជា-ហ្វីលីពីន  បានធ្វើសាក្សីអនុស្សារណៈ ក្ដោបយកប្រយោជន៍ធំ៤

Indonesia: Cambodian-Philippine leaders witness four major memorandums of understanding; 

ឥណ្ឌូនេស៊ី៖  ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២ឥ២៣ នេះ  ឯប្រទេសឥណ្ឌូនេស៊ី  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។

ការចុះអនុស្សរណ:យោគយល់នេះ ត្រូវបានធ្វើឡើងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជាជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។ នេះបើតាមខ្លឹមសារចេញផ្សាយដោយណ្ដាញព័ត៌មានសម្ដេចធិបតី។

យោងប្រភពដដែលថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា រួមមាន៖

១-សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខស្បៀង  ម៉ូឌែល ធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។

២- កំណត់ នូវ តម្រូវការ ធុរកិច្ច ដើម្បី អភិវឌ្ឍ កាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគ ក្នុងវិស័យ ស្រូវ អង្ករ និង ផលិតផល និងសេវាកម្ម កសិកម្ម ផ្សេង ទៀត។

៣-លើកកម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ស្រូវ អង្ករ

៤- ជំរុញ យុទ្ធសាស្រ្តប្រកបដោយ ប្រសិទ្ធភាពក្នុងការដោះ ស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាស កសិធុរកិច្ច ប្រកបដោយចីរភាព៕