ក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei ប្រកួតប្រជែងស្មាតហ្វូនជះឥទ្ធិពល ដល់គំនិតបច្ចេកវិទ្យារបស់ប្រជាជនចិន
ក្រុមហ៊ុន Apple បានចេញ ទូរស័ព្ទអាយហ្វូន១៥ (iPhone 15) ជាមួយការទាក់ទាញប្រតិកម្មចម្រុះនៅក្នុងទីផ្សារធំទីបីរបស់ខ្លួននៅប្រទេសចិន កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយអ្នកប្រើប្រាស់អនឡាញជាច្រើនចូលចិត្តបន្ទះឈីបដែលមានល្បឿនលឿនជាងមុន និងបង្កើនសមត្ថភាពលេងហ្គេម ខណៈដែលអ្នកផ្សេងទៀតចូលចិត្តស្មាតហ្វូនសេរីថ្មីរបស់ក្រុមហ៊ុន Huawei ។ ប្រទេសចិន នៅតែជាគន្លឹះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដែលបានបង្ហាញសេរីទូរស័ព្ទអាយហ្វូនថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា កន្លងទៅនេះ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន ត្រូវបានប៉ះពាល់កាលពីសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ថា ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋរបស់ចិន បានហាមឃាត់បុគ្គលិកមិនឲ្យប្រើប្រាស់ទូរស័ព្ទអាយហ្វូន … Read More