ក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែង

នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់​ពី​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់​ពី​អេស្ប៉ាញ​ឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។ បើ​យោង​តាម​របាយការណ៍ នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញនេះ លោក Rubiales អាយុ ៤៦ ឆ្នាំនឹង​ដាក់​សំណើ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ (RFEF) ។​ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ លោកRubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។ រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero … Read More

ចុះហត្ថលេខាដ៏ភ្ញាក់ផ្អើលលើខ្សែបម្រើជប៉ុន Wataru ពីក្លិប Stuttgart ក្រោមក្រសែភ្នែក Liverpool

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ តាមប្រភពពី Liverpool បានឲ្យដឹងថា ក្លិបលីគអង់គ្លេស Liverpool បានកំពុងសម្លឹងរកមើលការចុះហត្ថលេខាមួយដ៏គួរភ្ញាក់ផ្អើល ចំពោះខ្សែបម្រើសញ្ជាតិជប៉ុន Wataru Endo ពីក្លិបអាល្លឺម៉ង់ VfB Stuttgart ដែលមានគោលការតម្លៃថ្មី ៦៥លានដុល្លារ ក្រោយពេលក្លិបបានខកចិត្តចំពោះ Moises Caicedo ដែលក្លិប Chelsea ឆក់យកបាននាទីផ្សាររដូវក្តៅ។ Wataru មានវ័យ ៣០ឆ្នាំ ជាខ្សែបម្រើកាន់តំណែងជាប្រធានក្រុមជម្រើសជាតិសញ្ជាតិជប៉ុន ត្រូវបានគេមើលឃើញថាមានការផ្ទុះឡើង ក្រោយក្លាយជាគោលដៅរបស់ក្លិបលំដាប់ល្បី Liverpool … Read More

ជាង១ខែទៀតប្រពន្ធគាត់ឆ្លងទន្លេហើយ…

នេះជាការលើកឡើងរបស់គាត់សំណូមពរដល់អ្នករៀបចំកម្មវិធីគ្រប់ស្ថានីយ៍ទូរទស្សន៍ មានការប្រគួតប្រដាល់គុនខ្មែរសូមឲ្យគាត់បានចាប់គូរប្រដាល់ផង…. 🗣️ សូត្រ ខេវិន ៖ សំណូមពរដល់អ្នករៀបចំកម្មវិធីប្រដាល់ជួយចាប់គូឲ្យខ្ញុំប្រកួតផង គ្រាន់មានលុយខ្លះទុកអោយប្រពន្ធឆ្លងទន្លេ ប្រពន្ធមានផ្ទៃពោះ8ខែហើយ និងមានបានកូន3នាក់ទៀតនៅក្នុងបន្ទុកគ្រួសារ។ 📢 សូត្រ ខេវិន បញ្ជាក់ថា ៖ កន្លងទៅនេះគាត់ចាប់ឈ្មោះមិនបានប្រកួតទេ ដោយ1ខែមិនបាន1ប្រកួតផង៕

ដោយមិនដឹងខ្លួនពីការស្លាប់របស់លោកឪពុក កីឡាការិនីបាល់ទាត់ អេស្ប៉ាញម្នាក់បង្កើតប្រវត្តិសាស្រ្តជូនជាតិមាតុប្រទេស

នាព្រឹកថ្ងៃច័ន្ទ ទី២១​ ខែសីហាកន្លងទៅនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានរាយការណ៍ថា កីឡាការិនីជម្រើសជាតិអេស្ប៉ាញម្នាក់បានជួយក្រុមបាល់ទាត់របស់ខ្លួន លើកពានក្នុងព្រឹត្តិការណ៍ Women’s World Cup ២០២៣ ដែលនេះពានរង្វាន់ដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែបន្ទាប់ពីចប់ការប្រកួត កីឡាការិនីរូបនេះបានទទួលដំណឹងយ៉ាងសោកសង្វេគពីការចែកឋានរបស់លោកឪពុក។ នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីអន្តរជាតិឆ្នាំ២០២៣ បើតាមសារព័ត៌មាន AP បានឱ្យដឹងថា កីឡាការិនី Olga Carmona ជាកីឡាការិនីសញ្ជាតិអេស្ប៉ាញ មានវ័យ ២៣ឆ្នាំ និងជាកីឡាការិនីមួយរូបដែលលេងតំណាងឱ្យប្រទេសអេស្ប៉ាញ ។ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ កីឡាការិនី … Read More

បាល់ទាត់នារីអេស្ប៉ាញឈ្នះអង់គ្លេសក្នុងប្រវត្តិសាស្រ្ត លើកពានជើងឯកពិភពលោកលើកដំបូង

អូស្រ្តាលី៖ បន្ទាប់​ពី​ចាញ់ក្រុមបាល់ទាត់នារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត។ មិនថា​នារី​រឺ​បុរស​តាំង​ពី​ក្រុម​បុរ​ស​ឈ្នះ​ចុង​ក្រោយ​គេបង្អស់តាំងពីឆ្នាំ១៩៦៦ លើទឹកដីរបស់ខ្លួន អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោកជាបន្តបន្ទាប់។ ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្នុ​ងកា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នក​សំរេច​គ្រាប់​បាល់​ជ័យ​ជំនះ​តែ​មួយ​គ្រាប់​គត់​តាំងពីនាទីទី ២៩ និងរក្សាការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​ ដើម្បី​ជួយ​ក្រុម​នារី​អេស្ប៉ាញ​គ្រង​ជើងឯកបាល់ទាត់នារីពិភពលោក លើកទី១នេះ។ អេស្ប៉ាញលើកពាននៅពេលនេះ​ ស្ថិត​ក្រោម​ពពក​ខ្មៅ​នៃ​រឿង​ចម្រូង​ចម្រាស​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ។ គេនៅចាំបានថា កាលពី ១២ខែមុនធ្លាប់​បាន​ធ្វើ​ពហិការ​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញទេនោះក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥នាក់ជាអ្នកចាកចេញ។ យ៉ាងណាក្តី កីឡាការិនីទាំង … Read More

Neymar បានផ្ទេរទៅក្លិប Al-Hilal FC

📢 🗣 Neymar បានផ្តល់ក្នុងបទសម្ភាសដំបូងរបស់គាត់នៅអារ៉ាប់ថា៖ « ខ្ញុំជឿថា Cristiano Ronaldo ជាអ្នកបានចាប់ផ្តើមអ្វីៗទាំងអស់នេះ  គ្រប់គ្នាមកលេង និងស្គាល់លីគអារ៉ាប់ប៊ីសាអូឌីតគឺដោយសារតែ 𝗖𝗿𝗶𝘀𝘁𝗶𝗮𝗻𝗼 𝗥𝗼𝗻𝗮𝗹𝗱𝗼។ នៅពេល 𝗖𝗥𝟳 មកដំបូងគ្រប់គ្នាគិតថា គាត់ឆ្គួតហើយដែលមកចំណាយពេលលេងនៅលីគ(Saudi Pro League)នេះ ប៉ុន្តែបច្ចុប្បន្ន គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ»។ នេះជាគម្រូសាងក្តីស្រមៃឲ្យយុវជនកម្ពុជាដែលចូលចិត្តលេងកីឡាបាល់ទាត់ ឲ្យហ៊ានដាក់គោលដៅនៃក្តីស្រម៉ៃឲ្យធំ ដោយផ្តើមចេញពីតូចទៅ។ សង្ឃឹមយុវជនកើត រស់នៅលើទឹកដីកម្ពុជា ឬនៅនាយសមុទ្រចូលរួមសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កីឡាបាល់ទាត់នៅកម្ពុជា។

Felix Dalmas ប្រើកាយវិការជាអត្តសញ្ញាណខ្មែរ

📢 លោក Felix ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ទោះបីលោកមិនមែនជាជនជាតិខ្មែរ តែលោក Felix  បង្ហាញកាយវិការសំពះយ៉ាងសមរម្យទៅកាន់ ក្រុមការងារ  គ្រូបង្វឹកប្រ៊ុយណេ🙏

ព័ត៌មានផ្លូវការសម្រាប់កីឡាករ Neymar

📢 Neymar នឹងទទួលបានអត្ថប្រយោជន៍នៅអារ៉ាប៊ីសាអូឌីត៖ ប្រាក់ខែ ១០០លានអឺរ៉ូ ក្នុងមួយឆ្នាំ ភូមិគ្រឹះ 25 បន្ទប់គេង អាងហែលទឹកទំហំ 40×10 ម៉ែត្រ និងសូណាចំនួន 3 បុគ្គលិកពេញម៉ោងចំនួន 5 នាក់សម្រាប់ផ្ទះរបស់គាត់។ ឡាន Bentley Continental GT ឡាន Aston Martin DBX ឡាន Lamborghini Huracán អ្នកបើកបរផ្ទាល់ខ្លួន 24 … Read More

ស្រួង ភាវី កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមក្នុងចិត្តពលរដ្ឋកម្ពុជា

ប្រជាពលរដ្ឋកម្ពុជា មួយចំនួនធំកាន់តែស្គាល់លោកស្រី ស្រួង ភាវី ជាកីឡាការនីឆ្នើមមួយរូបក្នុងចំណោមកីឡាការនីដែលរស់នៅលើទឹកដីប្រទេសទី២ បានចេញមុខមកប្រកួតដណ្តើមមេដាយមាសជូនជាតិមាតុភូមិក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ាប៉ារ៉ាលើកទី១២ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងកន្លងមក។ នាពេលថ្មីកន្លងមកនេះលោកស្រីបានបង្ហោះសារលើបណ្តាលសង្គម FBថា៖ 📢 អ្វីៗដែលខ្ញុំធ្វើលើសពីកីឡា! មុននឹងខ្ញុំហ្វឹកហាត់កីឡាស្នូកឃ័រប៊ីយ៉ាការ៉ុម ខ្ញុំមិនដែលដឹងថាកីទ្យានេះជាអ្វីនោះទេ តែដោយសារចង់ជួយប្រជាជន និងយកមុខមាត់ កិត្តិយស ជូនជាតិមាតុភូមិរបស់ខ្លូននៅលើទីកដីប្រទេសកូរ៉នេះ។ កីទ្យាប៊ីយ៉ាការ៉ុម ធ្វេីឱ្យខ្ញុំទទួលបានជោគជ័យ និងសមិទ្ធផលដ៏មហិមា មកដល់សព្វថ្ងៃនេះ ពាក្យថាកីទ្យា គឺដើម្បីជាតិ អ្នកនឹងយល់។ សមិទ្ធផលដែលខ្ញុំបានសាងទៅលើទឹកដីនេះ ខ្ញុំបានបង្ហាញ និងបញ្ជាក់ប្រាប់ប្រជាជនខ្ញុំអស់ហើយ។ នៅឡេីយតែប្រជាជនរបស់ខ្ញុំ តេីទឹកចិត្តស្រលាញ់របស់ពួកគាត់មានជម្រៅប៉ុនណា? … Read More