ស្រួង ភាវី កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមក្នុងចិត្តពលរដ្ឋកម្ពុជា

ប្រជាពលរដ្ឋកម្ពុជា មួយចំនួនធំកាន់តែស្គាល់លោកស្រី ស្រួង ភាវី ជាកីឡាការនីឆ្នើមមួយរូបក្នុងចំណោមកីឡាការនីដែលរស់នៅលើទឹកដីប្រទេសទី២ បានចេញមុខមកប្រកួតដណ្តើមមេដាយមាសជូនជាតិមាតុភូមិក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ាប៉ារ៉ាលើកទី១២ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងកន្លងមក។ នាពេលថ្មីកន្លងមកនេះលោកស្រីបានបង្ហោះសារលើបណ្តាលសង្គម FBថា៖ 📢 អ្វីៗដែលខ្ញុំធ្វើលើសពីកីឡា!

មុននឹងខ្ញុំហ្វឹកហាត់កីឡាស្នូកឃ័រប៊ីយ៉ាការ៉ុម ខ្ញុំមិនដែលដឹងថាកីទ្យានេះជាអ្វីនោះទេ តែដោយសារចង់ជួយប្រជាជន និងយកមុខមាត់ កិត្តិយស ជូនជាតិមាតុភូមិរបស់ខ្លូននៅលើទីកដីប្រទេសកូរ៉នេះ។

កីទ្យាប៊ីយ៉ាការ៉ុម ធ្វេីឱ្យខ្ញុំទទួលបានជោគជ័យ និងសមិទ្ធផលដ៏មហិមា មកដល់សព្វថ្ងៃនេះ ពាក្យថាកីទ្យា គឺដើម្បីជាតិ អ្នកនឹងយល់។

សមិទ្ធផលដែលខ្ញុំបានសាងទៅលើទឹកដីនេះ ខ្ញុំបានបង្ហាញ និងបញ្ជាក់ប្រាប់ប្រជាជនខ្ញុំអស់ហើយ។ នៅឡេីយតែប្រជាជនរបស់ខ្ញុំ តេីទឹកចិត្តស្រលាញ់របស់ពួកគាត់មានជម្រៅប៉ុនណា?

ខ្ញុំនឹងកែប្រែ ធ្វើយ៉ាងណាឱ្យរីកចម្រើនរុងរឿង នៃវិស័យកីឡានេះ និងឱ្យបានស្ទុះសន្ធឹកដូចប្រទេសដទៃ។ ពេលកីឡានេះស្ទុះហើយ ភាពរឹងមាំ រីកចម្រើន គឺដោយសារសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋស្នេហាជាតិ ចូលរួមជួយលើកស្ទួយនិស្ស័យកីឡាទាំងអស់គ្នា🙏