សៀង ចន្ធា រកបាន១គ្រាប់ឲ្យ Al Shahaniya ក្នុងពានរង្វាន់ Qatar Cup

កាតា៖ ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ ក្រុម Al Shahaniya SC ជាសមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា បានយកឈ្នះក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។ ខ្សែប្រយុទ្ធ សៀង ចន្ធា ប្តូរចូលនៅតង់ទី២ នាទី៥៥’ ​បង្ហាញខ្លួនបាន ៣៥នាទី … Read More

ការដណ្តើមជ័យជម្នះ របស់កីឡារិនីរត់ម៉ារ៉ាតុងជនជាតិកេនយ៉ា ទទួលការចាប់អារម្មណ៍ដល់ក្មេងស្រីដទៃទៀតផ្តោតលើវិស័យកីឡា

ALJAZEERA ៖ កំពុងតែមានប្រជាប្រិយភាព កីឡាការិនីរត់ម៉ារ៉ាតុងក្នុងប្រទេសកេនយ៉ាម្នាក់ និងការកោតសសើរពីមហាជនបន្ទាប់ពីរូបនាងបានបំបែកឯកត្តកម្មដណ្តើមមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ និង៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី។ កីឡាការិនីរូបនេះលើកឡើងថា កត្តាដែលជំរុញឱ្យនាងទទួលបានជោគជ័យជាបន្តបន្ទាប់នេះ ដោយសារខ្លួនចង់បង្ហាញទៅកាន់ក្មេងស្រីទាំងអស់ជាពិសេសគឺក្មេងស្រីនៅប្រទេសកេនយ៉ា ឱ្យមានភាពក្លាហាន និងហ៊ានជម្នះនូវរាល់ផ្នត់គំនិតដែលលើកឡើងថា ស្រ្តីមិនមានកម្លាំងគ្រប់គ្រាន់អាចប្រឡូកក្នុងវិស័យកីឡាបាន។ ស្រ្តីមានសមត្ថភាព និងមហិច្ឆិតារូបនេះមានឈ្មោះថា Faith Kipyegon។ ចង់ដឹងថា Faith Kipyegon មានប្រវត្តិសាវតាយ៉ាងណាខ្លះ? ក្រៅពីមហិច្ឆតាចង់ក្លាយជាកីឡាការិនីគំរូ ឱ្យក្មេងស្រីៗដទៃចាប់អារម្មណ៍លើវិស័យកីឡា តើមានមូលហេតុអ្វីបន្ថែមទៀតជំរុញឱ្យនាងជ្រើសយកកីឡាម៉ារ៉ាតុងនេះ? មូលហេតុនៃការមិនសូវយកចិត្តទុកដាក់ទៅលើស្រ្តី … Read More

សារកោតសរសើរចេញពី នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះ Kon Ant

ភ្នំពេញ៖ បើតាមទស្សនីភាពវីដេអូ Kon Ant រេរាំពត់ពែនគ្រងឈុតអប្សរាយ៉ាងស្រស់ស្អាត មិនត្រឹមទទួលបានការនិយមនិងសរសើរពីសាធារណជនទូទៅនោះឡើយ សូម្បីនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាគឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចេញសារកោតសរសើរចំពោះសកម្មភាពដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរមួយនេះផងដែរ។ រូបភាពវីដេអូ Kon Ant រេរាំពត់ពែនគ្រងឈុតអប្សរាយ៉ាងស្រស់ស្អាត មិនត្រឹមទទួលបានការនិយមនិងសរសើរពីសាធារណជនទូទៅនោះឡើយ សូម្បីនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាគឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចេញសារកោតសរសើរ ចំពោះសកម្មភាពដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរមួយនេះផងដែរ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចេញសារខ្លីនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយវីដេអូខាងលើនេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា … Read More

ប្រវត្តិរបស់តេងស៊ាវភីងបិតាកំណែទម្រង់សេដ្ឋកិច្ចចិន ទ្រឹស្តីរបស់លោក ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង

I-ជីវៈប្រវត្តិសង្ខេបរបស់​លោក តេងស៊ាវភីង តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង (Qing) ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះដែរ។ ដោយ​ការ​ប្រឹងប្រែង … Read More

ក្រោយឈ្នះជុំដំបូង US Open Novak Djokovic ត្រលប់មកឈរលេខ១ ពិភពលោកវិញ

លោក Novak Djokovic កីឡាករវាយកូនបាល់ស៊ែប នឹងឡើងមកឈរតំណែងលេខ ១ ពិភពលោកទំលាក់ លោកCarlos Alcaraz ទៅលេខ ២ វិញក្រោយជ័យជំនះជុំដំបូងនៅ Grand Slam, US Open ម្សិលមិញលើកីឡាករបារាំង លោក Alexandre Muller។ លោក Djokovic ដែលចាញ់ Alcaraz នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon នោះ បានយកឈ្នះដោយលទ្ធផល ៦-០ ៦-២ … Read More

កីឡាវាយកូនបាល់ អាយុក្រោម១៤ឆ្នាំ កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ លើកដំបូង

ភ្នំពេញ៖ ប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ ដែលនេះជាលើកដំបូងរបស់កម្ពុជា ហើយជាការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣។ នាថ្ងៃទី២៥ សីហាកន្លងទៅនេះ បើយោងតាមហ្វេសប៊ុក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាព ក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ … Read More

ថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម ពីឯកឧត្តម នេត សាវឿន

ភ្នំពេញ៖ ថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាការលើកឡើងពី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។ ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ … Read More

លោក Oleg Starynskyi គ្រូបង្វឹក Phnom Penh Crown

📢 ក្រោយឈ្នះការប្រកួតនៅ AFC CUP កាលពីម្សិលមិញលោក Oleg Starynskyi បាននិយាយថា 🗣️“យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន។”

គ្រូបង្វឹកវ័យក្មេងពិត ប៉ុន្តែគាត់ពោរពេញទៅដោយស្នាដៃល្អៗជាច្រើន នៅសៀមរាបយូណាយធីត

📢 យោងតាមផេកផ្លូវការ របស់ក្លឹម Siem Reap United បានលើថា “ គាត់បានដឹកនាំឈ្នះទាំង ១០ប្រកួត នៅ Siem Reap Youth League ២០២៣ ហើយនាំក្រុមក្លាយជាជើងឯកជាលើកដំបូង! 🏆 យើងទាំងអស់គ្នា ពិតជាមានមោទនភាពដែលទទួលបានការរួមដំណើរផ្លូវជាមួយលោកគ្រូនាពេលកន្លងមក ”! 💙 ជម្រាបលា និងអរគុណ លោកគ្រូ ម៉ែន ពិភព! 🙏 ⭐️ He … Read More