ចាប់ពី​ខែមករា ឆ្នាំ ២០២៤ អាចអនុវត្ត​ពន្ធ​ចំណេញ​លើ​មូលធន

ភ្នំពេញៈ ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ តទៅ អគ្គនាយកដ្ឋាន​ពន្ធ​ដារ (GDT) នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​នូវ​ពន្ធ​ចំណេញ​លើ​មូលធន ក្រោយពី​ត្រូវបាន​ពន្យារពេល​អនុវត្ត​ចំនួន ៣​ លើក ខណៈ​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​លើកឡើងថា ការចាប់​អនុវត្ត​នេះ​អាច​នឹង​ជះ​ផល​អវិជ្ជមាន​ខ្លះ​ដល់​ការ​រីកលូតលាស់​របស់​វិស័យ​ដែល​កំពុងតែ​ធ្លាក់ចុះ​ដោយសារ​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​សកល​។​ ​អគ្គនាយក GDT លោក គង់ វិបុល បានឱ្យដឹង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​មួយ​កាល​ពីថ្ងៃ​ទី​ ១៥ ខែកញ្ញាថា ពន្ធ​ចំ​ណេ​ញ​មូលធន​នេះ​មិនមែនជា​ពន្ធ​ដែល​បង្កើត​ថ្មី​នោះឡើយ​។ ពន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​យូរហើយ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បន្ត​ពន្យារពេល​នៃ​ការអនុវត្ត​ជា​ហូរ​ហែ ជាពិសេស GDT ក៏ត្រូវ​ការសិក្សា​រៀនសូត្រ​អំពី​ពន្ធ​លើ​ចំ​ណូ​ល​មូលធន​នេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​ ​លោក​បាន​បន្តថា រយៈពេល … Read More

កសិករថៃមានក្តីសង្ឃឹមចំពោះការជាប់បំណុល និងជួបគ្រោះរាំងស្ងួត បន្ទាប់ពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់

ថៃ៖ បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ជាពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក។ ក្រុមប្រជាកសិករនៅខេត្តឆៃណាត ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅកាលពីអំឡុងខែសីហា ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី។ តាមទម្លាប់ មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលស្រូវ។ កសិកររស់នៅខេត្តភាគកណ្តាលឆៃណាត អ្នកស្រី Sripai … Read More

ការអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ពិភពលោក ប្លុកG77 និងចិន

គុយបា៖ G77 ជាពាក្យហៅកាត់របស់ ប្លុកក្រុមប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើនលើពិភពលោក ជាមួយប្រទេសចិនបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសគុយបា កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា កន្លងទៅនេះ។ ប្រទេសចិន រួមជាមួយនឹងតំណាងឱ្យប្រមាណ៨០%នៃប្រជាជនពិភពលោក កិច្ចប្រជុំនៃប្លុកនេះ មានកម្មវត្ថុសំខាន់ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាធំៗលើសកលលោក ដូចជា សង្គ្រាមនៅអ៊ុយក្រែន បញ្ហាបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធសេដ្ឋកិច្ចសាកល ពិសេសការស្រែកអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ដឹកនាំដោយលោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។ ជាប្រធានប្តូរវេននៅឆ្នាំនេះ គុយបាដែលជាសមាជិកមួយនៃប្លុកG77នេះផងដែរ។ ក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេលពីរថ្ងៃនៅទីក្រុង Havana ប្រទេសគុយបា គេឃើញមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋភិបាល … Read More

អាចទេ! ឆ្នាំ 2030 រថយន្តអគ្គិសនីអាចក្ដោបក្ដាប់ 2/3 នៃទីផ្សាររថយន្ត

ដោយមើលឃើញពីការរីកចម្រើនដ៏ឆាប់រហ័សរបស់ទីផ្សារអឺរ៉ុប និងចិន អាចជួយឱ្យការជួញដូររថយន្តអគ្គិសនីមានកំណើនខ្ពស់ខ្លាំងនៅចុងទសវត្សរ៍នេះ។ តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថាន Rocky Mountain Institute (RMI) បានបង្ហាញថា ដោយសារតែតម្លៃថ្មផ្ទុកថាមពលថយចុះ រថយន្តអគ្គិសនីអាចនឹងមានតម្លៃស្មើនឹងរថយន្តប្រេងសាំងនៅទ្វីបអឺរ៉ុបចាប់ពីឆ្នាំ 2024 និងទីផ្សារអាមេរិកចាប់ពីឆ្នាំ 2026 ហើយនឹងក្ដោបក្ដាប់ 2/3 នៃចំនួនរថយន្តសរុបដែលបានលក់ចេញនៅឆ្នាំ 2030។ របាយការណ៍របស់ RMI បានព្យាករថា តម្លៃថ្មផ្ទុកថាមពលនឹងថយចុះពាក់កណ្ដាលនៅទសវត្សរ៍នេះ ដោយធ្លាប់ពី 151 ដុល្លារ/គីឡូវ៉ាត់ម៉ោងនៅឆ្នាំ 2022 ចុះមកនៅត្រឹមប្រហែល 60 – 90 … Read More

ល្បឿន 1,800 គីឡូម៉ែត្រក្នុងមួយម៉ោង ជាយន្តហោះប្រណិត

សហរដ្ឋអាម៉េរិក៖ S-512 ជាយន្តហោះល្បឿនលឿនជាងសំឡេង អាចហោះហើរក្នុងរង្វង់ 11,500 គីឡូម៉ែត្រ ដឹកមនុស្សបានពី 12 ដល់ 18 នាក់ និងឆ្ពោះទៅរកប្រណិតភាព។ ចាប់ផ្ដើមទទួលយកការបញ្ជាទិញជាមុនសម្រាប់យន្តហោះល្បឿនលឿនជាងសំឡេងដែលមានតម្លៃ 100 លានដុល្លាររបស់ខ្លួន តាមការប្រកាសក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអាម៉េរិក Spike Aerospace ចុះផ្សាយកាលពីថ្ងៃទី 12 កញ្ញា 2023 តាម Interesting Engineering ។ ក្ដីស្រមៃអំពីការហោះឆ្លងសមុទ្រក្នុងល្បៀនលឿនជាងសំឡេងរបស់មនុស្សជាតិបានបញ្ចប់កាលពីឆ្នាំ 2003 នៅពេល … Read More

Blockchain យកមកប្រើប្រាស់ ដោយក្រុមហ៊ុន Circle សហការជាមួយ Grab

ក្រុមហ៊ុនCircle ផ្តល់សេវាកម្មកាក់ Stable Coin ដែលមានឈ្មោះថា USDC។ កាលពីថ្ងៃទី១៤ ខែកន្លងទៅនេះ ក្រុមហ៊ុន Circle បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Grab ដើម្បីយក Web3 មកប្រើប្រាស់ក្នុង Platform របស់ Grab ហើយកាលពីថ្ងៃទី 7 កន្លងមកនេះ អ្នកប្រើប្រាស់កម្មវិធី Grab នៅសិង្ហបុរីបានឃើញមុខងារ Web3 Wallet ដែលមានការគាំទ្រជាមួយ Blockchain Polygon ផងដែរហើយមាន … Read More

លុយរៀលមិនសូវធ្លាក់ខ្លាំង ស្របពេលដុល្លារឡើងថ្លៃខ្លាំង?

គ្រប់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះ កើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សូមទាញចំណាប់អារម្មណ៍បន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀត គឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។   សំនួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗ ត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន … Read More

​«ទុក្ខ»ក្តៅ​គគុក ធ្លាក់លើធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ!

ភ្នំពេញ៖ បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទាំង​​អស់​កំពុង​ជួប​គ្រោះ ប្រឈម​នឹង​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ក្នុង​នោះ​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​​ត្រូវ​​តម្រូវ​​ឲ្យ​​ជាប់​អាករ​បន្ថែម​១០%។ ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ដែល​ប្រតិបតិ្តការ​អាជីវ​កម្ម​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ ដែល​បច្ចុប្បន្ន​ពួក​គេ ​មិន​ទាំង​បាន​រើ​បម្រាស់​រួច​ពី​ការ​កំណត់​ពិដាន​អត្រា​ការប្រាក់ ១៨% នៅ​ឡើយផង។ ជុំវិញ​នឹងបញ្ហា​ក្តៅ​មួយ​នេះ​ដែរ ត្រូវ​បាន​ខាង​វិស័យ​ឯកជន​ដែល​ជា​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ជួប​ពិភាក្សា​យ៉ាង​ផុលផុស​ជាមួយ​នឹង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា។ លោក​ឧកញ៉ា លី ហួរ សហ​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ទី​២ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនាគារ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​មិន​អាច​ធ្វើ​ឲ្យ​ខាង​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ទទួល​យក​បាន … Read More

S&P 500 ចំណេញ និងខាតថ្ងៃនេះ៖ សន្ទស្សន៍ផ្លាស់ប្តូរតិចតួចបន្ទាប់ពីទិន្នន័យអតិផរណា

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបិទបញ្ចូលគ្នានៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ដោយសន្ទស្សន៍ S&P 500 បានកើនឡើង 0.1% បន្ទាប់ពីនាយកដ្ឋានការងារ បានរាយការណ៍ពីអតិផរណាស្នូលខ្ពស់ជាងការប៉ាន់ស្មានបន្តិច។ ភាគហ៊ុន B. Hunt ទទួលបានកើនឡើង នៅពេលប្រធានក្រុមហ៊ុនបានផ្តល់ទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់ឧស្សាហកម្មដឹកជញ្ជូនទំនិញ។ ភាគហ៊ុនរបស់ 3M បានធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុនផលិតកម្មពហុជាតិបានព្រមានអំពីកំណើននៅឆ្នាំ 2024។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកត្រូវបានលាយឡំដោយ S&P 500 កើនឡើង 0.1% បន្ទាប់ពីនាយកដ្ឋានការងារបានរាយការណ៍ថាអតិផរណាអ្នកប្រើប្រាស់ស្នូលគឺខ្ពស់ជាងការប៉ាន់ស្មាន ទោះបីជាទំនងជាមិនឡើងខ្ពស់គ្រប់គ្រាន់ ដើម្បីជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ ក្នុងកិច្ចប្រជុំរបស់ខ្លួននៅសប្តាហ៍ក្រោយក៏ដោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនដឹកជញ្ជូន … Read More