Blockchain យកមកប្រើប្រាស់ ដោយក្រុមហ៊ុន Circle សហការជាមួយ Grab

ក្រុមហ៊ុនCircle ផ្តល់សេវាកម្មកាក់ Stable Coin ដែលមានឈ្មោះថា USDC។ កាលពីថ្ងៃទី១៤ ខែកន្លងទៅនេះ ក្រុមហ៊ុន Circle បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Grab ដើម្បីយក Web3 មកប្រើប្រាស់ក្នុង Platform របស់ Grab ហើយកាលពីថ្ងៃទី 7 កន្លងមកនេះ អ្នកប្រើប្រាស់កម្មវិធី Grab នៅសិង្ហបុរីបានឃើញមុខងារ Web3 Wallet ដែលមានការគាំទ្រជាមួយ Blockchain Polygon ផងដែរហើយមាន NFT ថែមទៀតផង។

 

អ្នកប្រើប្រាស់មុខងារ Earn ក្នុង Crypto Exchange ឈ្មោះ Gemini អាចមានសង្ឈឹមបានលុយពួកគេត្រឡប់មកវិញទាំងអស់។ Gemini គឺជាវេបសាយទិញលក់គ្រ៊ីបតូហើយថែមទាំងមានមុខងារ Earn ផងដែរ។ មុខងារនេះ Gemini ជួយយកកាក់អ្នកវិនិយោគទៅដាក់ក្នុងក្រុមហ៊ុន Genesis ដើម្បីអោយជួយរកកាក់អោយតែជួបរឿងមិនល្អក្រុមហ៊ុន Genesis បានប្រកាសក្ស័យធនដែលធ្វើអោយលុយអ្នកវិនិយោគទាំងអស់គឺមិនអាចដកមកវិញបាន។

 

កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Digital Currency Group(DCG) បានលើកពីគោលការណ៏នៃការសងលុយដល់ម្ចាស់បំណុលGenesis។ បើយោងតាមសំណើររបស់ Gemini ដែល Gemini ទារសំណង 100 លានដុល្លារនោះ Gemini អាចទទួលបានលុយមកវិញទាំងអស់ពី Genesis មានន័យថាអ្នកវិនិយោគអាចនឹងបានលុយរបស់ពួកគេមកវិញ។ ប្រភព:Cointelegraph