សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋនោះឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះ ឡើយ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្តផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។ នាឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃរបស់ប្រជាពលរដ្ឋគ្រប់រូបនោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារ ទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជាចាំបាច់បំផុត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាសេពគ្រឿងញៀនក្នុងសង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងបញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការដោះស្រាយខ្ពស់បំផុត។ សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងរងឥទ្ធិពល នៃជម្លោះភូមិសាស្រ្តនយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យទាំងនេះព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឆ្នាំ១៩៩៤

ព្រះរាជក្រម របស់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន លេខៈ ០៦ នស.៩៤ ស្តីពី ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឆ្នាំ១៩៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម ថោ សេដ្ឋាណា៖ បទបង្ហាញស្តីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក

បទបង្ហាញស្តីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

វិស័យព័ត៌មាន គឺឈរលើមូលដ្ឋានដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើគុណភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសញ្ជាក់ ថាសម្រាប់វិស័យព័ត៌មាន គឺការឈរលើមូលដ្ឋាន ដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នេះបើយោងតាមការបញ្ជាក់ … Read More

ក្រសួងមហាផ្ទៃកម្ពុជា ទទួលបានការសរសើរពី កាកបាទក្រហមអន្តរជាតិ លើការងារកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ

ភ្នំពេញ៖ នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤ ក្នុងទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ទន្ទឹមគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា នូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC … Read More

ស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រះសង្ឃខ្មែរគង់នៅថៃ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃខ្មែរគង់នៅថៃបានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រះតេជគុណ បានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គបានមករស់នៅដឹកដីថៃប្រមាណ៥០ឆ្នាំមកនេះ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read More

ការប្រកាសស្វាគមន៍ពីពលរដ្ឋថៃ លើដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹង ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ពលរដ្ឋថៃជាច្រើននាក់បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក … Read More