«វេទិកាធុរកិច្ចកម្ពុជា-ថៃ» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ ក៏ដូចជាសមាគម មិត្តភាពកម្ពុជា-ថៃ ដោយមានការចូលរួមពីវិនិយោគិន និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០ នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ ក្រុមហ៊ុន រាជធានីបាងកក ព្រះរាជាណាចក្រថៃ។
តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕