ប្រវត្តិក្បាច់គុនល្បុក្កតោ
បើទោះណាជាគុនល្បុក្កតោត្រូវបានរាជរដ្ឋាភិបាលបានដាក់បញ្ជូលជាសម្បត្តបេតិកភណ្ឌជាតិហើយក្តី ក៏ការផ្សព្វផ្សាយពីក្បាច់គុនដ៏ដំណាស់មួយនេះហាក់នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ។ កង្វះការផ្សព្វផ្សាយមួយនេះ វាបានបង្កឲ្យមានចម្ងល់ជាច្រើននៅក្នុងស្រទាប់មហាជនខ្មែរ ។ ដោយសារតែក្បាច់គុនមួយនេះទើបតែមានភាពល្បីឈ្មោះឡើងវិញតែក្នុងរយៈ ១០ឆ្នាំកន្លងមកនេះហើយ ទើបយើងខ្ញុំជាអ្នកចងក្រងឯកសារពិបាកនឹងធ្វើការសន្និដ្ឋានណាស់អំពីក្បាច់គុនមួយនេះ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវ សហព័ន្ធល្បុក្កតោកម្ពុជាយើងកន្លងមកនេះ យើងបាន រកឃើញនូវអំណះអំណាងមួយចំនួនអំពីក្បាច់គុនល្បក្កតោ។ តទៅនេះយើងខ្ញុំ សូមអញ្ជើញលោកអ្នកសេ្នហាគុនល្បុក្កតោទាំងឡាយ សូមមេត្តាចូលរួមតាមដាន និងពិចារណាពីការរកឃើញមួយចំនួនរបស់យើងខ្ញុំដូចមានជាហូរហែខាងក្រោម៖ ១. លោកស្រីបណ្ឌិត កែវ ណារុំ (អ្នកជំនាញស្រាវជ្រាវផ្នែកវប្បធម៌ខ្មែរ) នៅក្នុងសៀវភៅ តន្ត្រីនិងជីវិតខ្មែរ លោកស្រ្តីបណ្ឌិតបានធ្វើការពន្យល់និយមន័យឲ្យក្បាច់គុនល្បុក្កតោថា៖ វាជាអាវុធការពារខ្លួនរបស់ខ្មែរ តាំងពីសម័យកាល កកើតទឹកដីដ៏យូរលង់ណាស់មកហើយ ។ … Read More