សម្ដេចធិបតី នាយករដ្ឋមន្ត្រីឱ្យបង្ក្រាបរាល់បទល្មើស បំផ្លាញសំណង់ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា … Read More

ក្រសួងមហាផ្ទៃ៖ ប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ៨៣៥  ប្រក ស្តីពីប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖ ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤

ផែនការណែនាំរបស់ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លេខ៖ ០២/២០២៤ គជបអ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងមហាផ្ទៃ៖ ចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ៤៤០.ប្រក ស្តីពីការសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធាន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ការចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។

ក្រសួងមហាផ្ទៃ ៖ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ៖ ០០៣ សណន ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខជាដើម។ ការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងកិច្ចជំនួបនោះថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី … Read More