ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជា-អាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ៖ ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រវាង រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកលើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់សន្តិសុខដល់ប្រជាជន និងប្រទេសទាំងពីរ ។ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងកិច្ចជំនួបជាច្រើនម៉ោង កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវិមានសន្តិភាព ភាគីទាំងពីរបានលើកឡើងអំពី ការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្ដិសុខ ផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់អំពើភេរវកម្ម បទល្មើស … Read More