សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាត​នេះរៀ​ប​ចំ​ឡើង ​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាពការងារ ដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែន​ការ​ក៏​ដូច​ជា​គោល​ដៅ​ការងារសម្រាប់អនុវត្តន៍បន្ត ។ សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» មាន​ឈ្មោះដើ​ម​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើង នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុង​តំបន់​រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ … Read More

សម្តេចធិបតី​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ការ​លើក​ទឹក​ចិត្ត​ដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ ទាក់​ទង​នឹង​ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន​របស់​ខ្លួន ​ដែលបាន​ខ្ចីប្រាក់​ដើម្បីទិញអចលនទ្រព្យ និងកំពុង​​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច ​។ «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាស លេខធមស 017 344 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​ … Read More

អង់គ្លេស៖ មានមោទកភាព យ៉ាងខ្លាំង ចំពោះភាពក្លាហាន របស់កងទ័ពមួកខៀវកម្ពុជា

ភ្នំពេញ ៖ នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបង្ហាញមោទកភាពយ៉ាងខ្លាំង ចំពោះភាពក្លាហាន របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមក្នុងវិស័យរក្សាសន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការ បោសសម្អាតមីន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។  ការបង្ហាញមោទកភាពរបស់ នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ធ្វើឡើងក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ ប្រាក់ … Read More

នៅចំពោះព្រះមហាក្សត្រកម្ពុជា បារាំងសន្យាថានឹងជួយដល់វិស័យសុខាភិបាល និងវប្បធម៌របស់កម្ពុជា

ភ្នំពេញ ៖ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រកម្ពុជា បារាំងសន្យាថា នឹងជួយដល់កម្ពុជាលើវិស័យសុខាភិបាលជាពិសេស ការបណ្ដុះបណ្ដាល ជំនាញវះកាត់ពីចម្ងាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជួយដល់វិស័យមរតកវប្បធម៌ខ្មែរផងដែរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃព្រះរាជសវនាការ រវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីន សាធារណរដ្ឋបារាំង វិមានប្រធានាធិបតីបារាំង ថ្ងៃទី១៣ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់ពលរដ្ឋខ្វះខាត​ជំរុញ​កូន​ឱ្យទទួល​បាន ​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុង​ឱកាស​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​អំពាវនាវដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតជំរុញកូនៗ​ឱ្យមក​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និង​ងាយ​រងហានិភ័យ សូមជួយជំរុញ និងលើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​កាន់​តែ​ប្រសើរ ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាន​នាក់​ … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេស​យុវជន​ម​ក​ពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធី​នយោបាយ​ទាំង​ពីររួមមាន៖ ១- របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ​២- កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។ … Read More

ត្រីទឹកសាបធំបំផុតលើលោក ទទួលបានវិញ្ញាបនបត្រ GUINNESS WORLD RECORDS សម្រាប់កម្ពុជាព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  រដ្ឋបាលជលផល បានសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គួរបញ្ជាក់ កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ … Read More

ប្រកាសអន្តរក្រសួង ៖ “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍”

ប្រកាស របស់ អន្តរក្រសួង លេខ៖ ៣៣០/២៣  កប/ប្រក.បសស ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍”  ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖      

រាជរដ្ឋាភិបាលកម្ពុជា៖ ការអនុវត្តកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្ដុះប ណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៣២៩  អនក្រ.បក ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖