សម្ដេចធិបតី ហ៊ុន ម៉ាណែត ! ស្វាគមន៍ការត្រឡប់សារជាថ្មី របស់នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជា។

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ៤០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី … Read More

MS Westerdam នាវាទេសចរណ៍! កម្ពុជាសូមស្វាគមន៍ ការមកដល់ម្ដងទៀត ជាមួយភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០០ នាក់មកកាន់កំពង់ផែក្រុងព្រះសីហនុនាព្រឹកនេះ!

ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណ ៤០០០ នាក់ចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។ សូមរំលឹកថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ … Read More

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ស្ទឹងត្រែង៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង … Read More

ក្រសួងយុត្តិធម៌ ៖ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT”

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការធ្វើវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គេហទំព័រ អ្នករាយការណ៍ព័ត៌មាន ព្រមទាំងសហការី សូមគោរពជូនពរ លោក​ បណ្ឌិត​ ទូច​ វណ្ណៈ​ ប្រធាន​សមាគម​សម្ព័ន្ធសារពត៌មានឯករាជ្យ (IPA) និង​ភរិយា ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

គេហទំព័រ អ្នករាយការណ៍ព័ត៌មាន ព្រមទាំងសហការី សូមគោរពជូនពរ លោក​ បណ្ឌិត​ ទូច​ វណ្ណៈ​ ប្រធាន​សមាគម​សម្ព័ន្ធសារពត៌មានឯករាជ្យ (IPA) និង​ភរិយា ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

រតនគិរី៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:២០នាទី បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូងខេត្តរតនគិរី ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី … Read More

ប្រាប់ដល់ក្រុមប្រឆាំង៖ សម្តេចធិបតី ថា ការសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនជាលុយកម្ចីបរទេសគឺលុយ BOT។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា សូមកុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។ ការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺដើម្បីឆ្លើយតប និងបកស្រាយចំពោះអ្នកពាក់ស្បង់ចីវរ និងក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹកនោះ។ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ … Read More

គេហទំព័រ អ្នករាយការណ៍ព័ត៌មាន ព្រមទាំងសហការី សូមគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

គេហទំព័រ អ្នករាយការណ៍ព័ត៌មាន ព្រមទាំងសហការី សូមគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” សម្តេចធិបតីមាននូវប្រសាសន៍សំខាន់ៗ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។ សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ *សម្តេចធិបតី ហ៊ុន ម៉ាណែត មាននូវប្រសាសន៍សំខាន់ៗ ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត … Read More