ព័ត៌មានជាតិ
ព្រះរាជក្រម៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន
ព្រះរាជក្រម ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទី ហត្តលេខា និងព្រះរាជលជ្ជករ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នស/រកម/០៧១៦/០០៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ដើម្បីជោគជ័យការ សរសេរនិក្ខេបបទ និស្សិតត្រូវចេះរើសគ្រឹះស្ថានសិក្សា និងគ្រូមាន ចំណេះដឹងច្បាស់លាស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជាគំនិតដល់និស្សិត ទាំងឡាយថា ដើម្បីទទួលភាពជោគជ័យលើការសរសេរសារណាឬ និក្ខេបបទបញ្ចប់ការសិក្សា ក្លាយជាបណ្ឌិត និងជាធនធានមនុស្សពោរពេញដោយសមត្តភាពដ៍សំខាន់ សម្រាប់ប្រទេសជាតិនោះនិស្សិតត្រូវចេះជ្រើសរើស គ្រឹះស្ថានសិក្សា ដែលមានគុណភាពអប់រំ មានកម្មវិធីសិក្សាបង្រៀនល្អៗព្រមទាំងសម្បូរទៅ ដោយសាស្ត្រាចារ្យ ដែលមានចំណេះដឹងច្បាស់លាស់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើតយ៉ាងដូច្នេះថា”ការផ្តល់ជាពុទ្ធិ ដើម្បីនិស្សិតទទួលជោគជ័យ លើការសិក្សាទៅតាមជំនាញចង់រៀនរៀងខ្លួន” នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី នៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ វគ្គទី១ និងថ្នាក់បណ្ឌិតជំនាន់ទី៩ វគ្គទី១ … Read More
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់
កែប÷ នៅរសៀលថ្ងៃទី១៣ ខែមករា នេះ អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់។ ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកសារព័ត៌មានថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីម៉ោងប្រមាណ ៤:៣០នាទីរសៀល។ថ្ងៃទី១១ ខែមករា … Read More
«បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក» សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ ចំពោះការអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ … Read More
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជេីញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ!
ទីស្ដីការក្រសួងមហាផ្ទៃ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។ ជាកិច្ចចាប់ផ្ដេីម លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម … Read More
ក្រសួងមហាផ្ទៃ៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ០២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង
ប្រកាស របស់ ក្រសួងមហាផ្ទៃ លេខ៖ ០៥៦ ប្រក ស្តីពី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ០២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លេខ៖ ០០១/២៤ ប្រក ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត” ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ក្រសួងមហាផ្ទៃ៖ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ប្រកាស របស់ ក្រសួងមហាផ្ទៃ លេខ៖ ០៨០ ប្រក ស្តីពីដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖