ក្រសួងយុត្តិធម៌៖ ការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន របស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ លេខ៖ ០៨ កយ.សជណ/២៤ ស្តីពី ស្តីពីការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្នរបស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី មានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ដោយសម្ដេច បានមើលឃើញថា សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ដោយសារវិស័យសុខាភិបាលរបស់កម្ពុជា បានផ្ដល់សេវាល្អប្រសើរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នាកោះពេជ្រ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ … Read More

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី

ព្រៃវែង៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

បទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០១ បប ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ការជ្រើសរើសចូលក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ៖ ០២២ សជណ ស្តីពី ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អនុសាសន៍សំខាន់ៗ សម្តេចធិបតី ផ្តល់ឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តបន្ត

ភ្នំពេញ៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នៅទីស្តីការក្រសួងនារសៀលថ្ងៃទី២១កុម្ភ:នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍១៣ចំណុចឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យកទៅអនុវត្តបន្ត។ អនុសាសន៍ទាំងនេះ៖ ទី១- ត្រូវចូលរួមពន្លឿនការ ធ្វើបដិវត្តកម្ម ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម … Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកូនស្រីពៅលោក ថាក់ស៊ីន ប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្ដាលខែមីនាខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសចុះសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋានផ្ទាល់នៅទីក្រុងបាកកប្រទេសថៃ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងថា សម្តេចបានអញ្ជើញ លោកស្រី អ៊ួង អ៊ីន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ហើយជាប្រធាន គណបក្សភឿថៃផងនោះ ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងចំណងមិត្តភាពនៃគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា -ភឿថៃ)។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ!

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង ៣ទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ … Read More

សម្ដេចតេជោ កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខ របស់សម្ដេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ។ សម្ដេចតេជោ បានបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ»៕