ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្តេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីកងយោធពលខេមរភូមិន្ទ
ប៉ៃលិន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានដាស់ តឿន និងរំលឹកដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយ ហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ ការព្រមាន និងដាស់តៀនរបស់ប្រមុខការពារជាតិរូបនេះ គឺបានធ្វើឡើង ខណៈបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅយោធភូមិភាគ ទី៥ និងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ … Read More