ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ មិនឱ្យមានការតវ៉ាឡើយ
ភ្នំពេញ៖ ការប្រកាសមិនឱ្យមានគោលការណ៍ ចំពោះការតវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះនោះទេ បើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់ ។ អ្នកនាំពាក្យក្រសួងអប់រំ លោកជំទាវ ឃួន វិច្ឆិកា បានថ្លែង នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការប្រឡងបាក់ឌុបទូទាំងប្រទេសមករក្សាទុក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បើតាមលោកជំទាវ បានឱ្យដឹងថា … Read More