ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មនុស្សមួយចំនួនចូលខ្លួនសារភាពហើយ
គិរីរម្យ៖ មនុស្សមួយចំនួនបានចូលខ្លួនសារភាព និងកំពុងត្រូវបាននគរបាលសាកសួរ លើករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មានមនុស្សចំនួន ៤នាក់ បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ហើយមកដល់ពេលនេះនគរបាលបាននឹងកំពុងបន្តការសាកសួរ ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានលើកឡើង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះនគរបាលកំពុងបន្តនីតិវិធី មិនទាន់បានបញ្ជូនខ្លួននរណាម្នាក់ទៅតុលាការនោះទេ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីអត្តសញ្ញាណមនុស្សទាំង … Read More