ប្រមុខដឹកនាំជើងគោកមានប្រសាសន៍ថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្តេជ្ញាថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាក មួយចំនួនយ៉ាងណាក្តី ។ ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ខាងលើកនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប រួមមាន៖ ១. ឯកឧត្ដម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្រ្តី ២. ឯកឧត្ដម ស្រ៊ី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ៣. ឯកឧត្ដម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ការបោះឆ្នោតផ្ដល់ទំនុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលខាងលើ នឹងប្រព្រឹត្តនៅក្នុងសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ … Read More

ការបង្ខិតបង្ខំគំរាមកំហែង អ្នកបោះឆ្នោត គឺជាការបំពានសិទ្ធិ និងត្រូវទទួលទោសថែមទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញ គណបក្សនយោបាយខ្លះបាន និងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគំរាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា« បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម។ល។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដដែលបានបញ្ជាក់ឱ្យដឹងថា តាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេនោះទេ ដូច្នេះត្រូវតែពង្រឹងជាបន្តបន្ទាប់ចំពោះធនធានមនុស្សនេះ។ នាឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងដោយអាចធ្វើការប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃ ឲ្យតែមានការផ្តល់ឱកាស ជាក់ស្តែងដូចនាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ហើយកម្ពុជាបានពាន់រង្វាន់លេខមួយ(មេដាយមាស) … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកបញ្ហាជួញដូរមនុស្ស ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកបញ្ហាជួញដូរមនុស្សជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ ព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី “ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More

អាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យ ទីតាំងសង្ស័យមានបង្កប់ល្បែងស៉ីសង ក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទីតាំងដែលសង្ស័យមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ក្នុងករណីរកឃើញមានបើកល្បែងស៊ីសង និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការលើកលែងនោះឡើយ។ ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដឹកនាំផ្ទាល់ដោយលោក អភិបាលខណ្ឌ បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ស្តីពីការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទនៅព្រឹកមិញនេះផងដែរ។ លោក ជា ខេមា ប្រធានគណបញ្ជាការឯកភាពខណ្ឌដូនពេញ និងជាអភិបាលខណ្ឌ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា កម្លាំងអាជ្ញាធរខណ្ឌនិងចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងករណីកម្លាំងអាជ្ញាធរខណ្ឌរកឃើញមានទីតាំងបង្កប់ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទ ឆ្នោតឡូតូ នោះលោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ បន្ថែមទៀតនោះលោកបានប្ដេជ្ញានិងគាំទ្រនៅប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នាថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ បានបន្តដឹដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យបង្គោលព្រំដែន (ឡាក់) និងបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅវរៈនគរបាលការពារព្រំដែនគោកលេខ៧០១ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល​ ស្ថិតនៅ​ស្រុកបុរីអូរស្វាយ​សែនជ័យ​ ខេត្តស្ទឹងត្រែង ជាប់ព្រំដែន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរចុះសួរទុក្ខមន្ត្រី ពិនិត្យបង្គោលព្រំដែន និងច្រកទ្វាព្រំដែនអន្តរជាតិកម្ពុជា-ឡាវ នាឱកាសនោះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បញ្ចប់ការអញ្ជើញជាអធិបតី នៃពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឲ្យក្រសួងអធិការកិច្ច រៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមអនឡាញ សំដៅបង្ខិតសេវាឲ្យកៀកពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទ ឲ្យកាន់កៀកទៅនឹងប្រជាពលរដ្ឋ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីថ្លែងថា ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន បន្ថែមទៀត ដោយផ្តោតលើ ៖ ១-កសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រី ឲ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសម … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៨ អនក្រ.បក អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖