សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ប៉េកាំង÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd  លោក​ លាំង ហ័របានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​ ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ … Read More

រដ្ឋបាលខេត្តកំពង់ធំ សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ លេខ៖ ៨៦០៣/២៣.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងសុខាភិបាល សេចក្តីណែនាំ ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

📢 កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្ដីណែនាំ ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

📢 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សេចក្ដីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល លេខ: ០២១ សហវ.ស.ណ.ន.អពជ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​ នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅមហាទីលានធានអានមិន

ប៉េកាំង៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ រួមនឹងគណៈប្រតិភូ បាន​អញ្ជើញចូលរួមដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅ​មហាទីលាន​ធានអានមិន (Tiananmen Square)។  

សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋសភាជាតិនៃកម្ពុជា ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាតិចទី៧

សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋសភាជាតិនៃកម្ពុជា ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាតិចទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិនៃកម្ពុជា។ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

ប៉េកាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ដំណើរនៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតដោយឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ … Read More

ត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា យន្តហោះសម្ភារពេទ្យរបស់ចិនបានដឹកដល់ព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គួរបញ្ជាក់ថាការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ … Read More