សម្តេចធិបតី ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង ក្នុងប្រសាសន៍សំខាន់ៗ។

កោះកុង ៖ នាព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។ … Read More

ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣ កម្ពុជាទទួលបាននៅប្រទេសអូទ្រីស។

ភ្នំពេញ៖  នៅប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ពានរង្វាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត នៅក្នុងឧស្សាហកម្ម»។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថាថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា ខណៈវិស័យនេះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង … Read More

សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។ តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយ​ការ​​ផ្ទាល់​របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀប​ចំ​ជា​ពីរ​​របៀប គឺទី១ ត្រូវយកយុវជន អន … Read More

ក្រសួងមហាផៃ្ទ ៖ សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនៃសេវាសាធារណៈ ដើម្បីបម្រើឱ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

ជម្រាបជូន របស់ ក្រសួងមហាផៃ្ទ លេខ៖ ៣៣៥១  សជណ ស្តីពី សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនៃសេវាសាធារណៈ ដើម្បីបម្រើឱ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងអប់រំ យុវជន និងកីឡា ៖ ជ្រើសរើសគ្រូបង្រៀនភាសាចិនចំនួន២០នាក់ បង្រៀនថ្នាក់ទី៧-៩ នៅគ្រឹះស្ថានសាធារណៈ(សាលារដ្ឋ) ប្រាក់ខែជិត៦០០ដុល្លារ (៤០០ដុល្លារ + ៧១ម៉ឺនរៀល)

សេចក្តីជូនដំណឹង របស់ ក្រសួងអប់រំ យុវជន និងកីឡា លេខ៖ ១០៣  អយក.សជណ ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន សម្រាប់កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គណៈមហានិកាយ ៖ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន

សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព.ស.២៥៦៧ ឆ្នាំ២០២៣ ។  សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ៖ លទ្ធផលចំណាត់ថ្នាក់ប្រណាំងទូក ង គូរពិសេស ទាំង៣ថ្ងៃ!

ការប្រកាសលទ្ធផល របស់ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ស្តីពី លទ្ធផលចំណាត់ថ្នាក់ប្រណាំងទូក ង គូរពិសេស ទាំង៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ នៃព្រះរាជពិធីបុណ្យអុំទូកគឺ ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកប​ដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ និង​តាមបណ្តាខេត្តក្រោមម្លប់សុខ​សន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែង​ក្នុង​សណ្តាប់ធ្នាប់យ៉ាង​ល្អប្រសើរ។ នេះ​ជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់​រាជរដ្ឋាភិបាល​បន្ត​វេន​អាណត្តិ​ទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យ នៃព្រះរាជពិធីបុណ្យប្រពៃណី​ជាតិ​ដ៏ធំក្នុង​ឆ្នាំ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម … Read More

ព្រះបរមរាជវាំង៖ ព្រះករុណា ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក។

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីព្រះរាជពិធីសម្រក់ទៀនជ័យ ផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។