ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសបណ្ដេញពីក្របខ័ណ្ឌ ប្រសិនមន្រ្តីក្រសួងមហាផ្ទៃរូបណាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបន្តបើករត់ដោយមិនចូលសារភាព។
វីដេអូរ៖
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់អភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។ ឯកឧត្តម ឃួង ស្រេង បានធ្វើជំរុញខាងលើខណៈ បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសលោក សេង គន្ធ ឱ្យចូលកាន់តំណែងជាអភិបាលថ្មីនៃគណៈអភិបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងការកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានយ៉ាងល្អ។ … Read More
ខេត្តព្រះសីហនុ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទស បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់។ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ … Read More
សេចក្តីជូនដំណឹង របស់ និយ័តករមូលបត្រកម្ពុជា លេខ ០៤៦/២៣/ន.ម.ក./គ.ណ.ន ស្តីពី ការអនុម័តដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ “វគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ”ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយ ២០២៤-២០២៨ បានដាក់ចេញវិធានការសម្រួលពាណិជ្ជកម្មសម្រាប់វិស័យឯកជនចំនួន៣កញ្ចប់ ដែលគ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗ ដូចជា៖ ១-ការកាត់បន្ថយថ្លៃសេវាសាធារណៈ ២-ការគ្រប់គ្រងការនាំចូលនិងគាំពារសុខភាពសាធារណៈ ៣-ការធ្វើឌីជីថលនីយកម្មនីតិវិធីគយនិងការសម្រួលពាណិជ្ជកម្ម។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម នៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា វិធានការទាំងអស់ខាងលនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជនសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមពីនេះ … Read More
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មាននូវប្រសាសន៍សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយ ដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើង ក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។ … Read More
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖ ទី១ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន … Read More
ជប៉ុន៖ នៅឆ្នេរ Henoko ទីក្រុង Nago កោះ Okinawa ជាផ្នែកមួយនៃគម្រោងរៀបចំដីឡើងវិញ ការងារនេះ គឺ រដ្ឋាភិបាលខេត្តអូគីណាវ៉ា នឹងកំណត់សម្រេចថាតើត្រូវព្រមព្រៀងលើការងារ ដើម្បីធ្វើឲ្យប្រសើរមូលដ្ឋាន នៅទីតាំងផ្លាស់ប្តូរនៅឆ្នេរសមុទ្រ តាមផែនការសម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្តនេះ ។ រដ្ឋាភិបាលកណ្តាល មានផែនការ ផ្លាស់ប្តូរស្ថានីយអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់តំបន់ឆ្នេរសមុទ្រ ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តក៏ដោយ ។ ប៉ុន្តែ បាតសមុទ្រនៅទីតាំងរៀបចំមូលដ្ឋាន ត្រូវបានគេរកឃើញថាមានស្ថានភាពទន់ពេក។ … Read More