សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង។ ថ្ងៃនេះ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១០ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ៖ បណ្ដេញនគរបាល (ឈ្មោះ មាស ពិសិដ្ឋ អធិការរងក្រុងកំពត) ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ

ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៖ ៥៧៣  ប្រក ស្តីពី ការបណ្ដេញនគរបាល (ឈ្មោះ មាស ពិសិដ្ឋ អធិការរងក្រុងកំពត) ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រដ្ឋាភិបាល ជួយដល់ពលរដ្ឋ មិនមែនជាកិច្ចការងារអចិន្រ្ដៃយ៍នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះអាសន្ន គឺមិនមែនជាការជួយជាអចិន្រ្ដៃយ៍នោះទេ ប៉ុន្ដែជាការជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាក ហើយធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ រករស់បានដោយខ្លួនឯង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។ សម្ដេចធិបតីថ្លែងថាសេដ្ឋកិច្ចរបស់កម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះរាជរដ្ឋាភិបាលចង់ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាព រកត្រីបានដោយខ្លួនឯង គឺអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្ដែត្រូវទទួលស្គាល់ផងថា រាល់ពេលទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែមានពលរដ្ឋមិនអាចរកត្រីបានហើយ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋនោះឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះ ឡើយ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្តផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។ នាឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃរបស់ប្រជាពលរដ្ឋគ្រប់រូបនោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារ ទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជាចាំបាច់បំផុត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាសេពគ្រឿងញៀនក្នុងសង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងបញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការដោះស្រាយខ្ពស់បំផុត។ សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងរងឥទ្ធិពល នៃជម្លោះភូមិសាស្រ្តនយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យទាំងនេះព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឆ្នាំ១៩៩៤

ព្រះរាជក្រម របស់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន លេខៈ ០៦ នស.៩៤ ស្តីពី ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឆ្នាំ១៩៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម ថោ សេដ្ឋាណា៖ បទបង្ហាញស្តីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក

បទបង្ហាញស្តីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

វិស័យព័ត៌មាន គឺឈរលើមូលដ្ឋានដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើគុណភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសញ្ជាក់ ថាសម្រាប់វិស័យព័ត៌មាន គឺការឈរលើមូលដ្ឋាន ដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នេះបើយោងតាមការបញ្ជាក់ … Read More