ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ៖ ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដល់ឋានៈជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

📢ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្យត្រខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ។ -ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នស/រកត/០៩២៣/២១២៤ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ -ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នស/រកត/០៩២៣/២១៨៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

សាលាមធ្យមវិចិត្រសិល្បៈ៖ ឱកាសរៀនដោយឥតបង់ថ្លៃ

📢ឱកាសរៀនដោយឥតបង់ថ្លៃ | សាលាមធ្យមវិចិត្រសិល្បៈសូមជម្រាបជូនដល់ មាតា បិតា អ្នកអាណាព្យាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា សាលាមធ្យមវិចិត្រសិល្បៈនឹងប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប)  អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ៖ – ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម) – ០៩៦ … Read More

ក្រសួងសុខាភិបាល៖ ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា

📢សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ស្តីពី ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសុខាភិបាល ៖ ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.)

📢សេចក្តីសម្រេច របស់ ក្រសួងសុខាភិបាល លេខ: ០០២៤.ស.ខ.ល. ស្តីពី ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.) ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អាមេរិកសម្រេចផ្តល់ជំនួយ ១៨លានដុល្លារ តាមរយៈ USAID ជូនកម្ពុជា ឡើងវិញ

តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះ សំណាលជាមួយ បងបង្អូនសហគមន៍ខ្មែរ នៅអាមេរិក និងកាណាដា 

ទីក្រុងញូវយ៉ក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ … Read More

សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ

UN៖ ថ្លែងប្រាប់អង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវកម្ពុជា មានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹង … Read More

ការចុះផ្សព្វផ្សាយរបស់ក្រសួងការងារ ឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល

ភ្នំពេញ÷ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារ ដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ កំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។ ជាមួយគ្នានេះ ក្រសួងការងារ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២១៣ អនក្រ.បក ស្តីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖