ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ

បាត់ដំបង៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ … Read More

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានមានប្រសាសន៍ទាក់ទងនឹងព្រែកជីក ហ្វូណនតេជោ ទៅមិត្តភក្តិ និងមិនមែនមិត្តភក្ដិ

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។ ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖ ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន … Read More

កម្ពុជា កំពុងយកចិត្តទុកដាក់អំពីផលប៉ះពាល់ មកលើគុណភាពទឹកទន្លេមេគង្គកម្ពុជា ក្រោយលេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គឡាវ

ភ្នំពេញ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ទាប់លេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាថ្ងៃទី៨ មេសា នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ … Read More

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្ដេជ្ញាពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែល្អ និងរឹងមាំជាមួយកម្ពុជា

ភ្នំពេញ៖ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min … Read More

ឆ្នាំនេះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលចំនួនពីរ ដើម្បីជាការទាក់ទាញក្រុមវិនិយោគិនបរទេសបន្ថែម

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួនពីរ គឺកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូល ស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤នេះ ដោយកិច្ចប្រជុំនេះ គឺនឹងរៀបចំឡើងដោយវិទ្យាស្ថានយុទ្ធសាស្រ្តKSI។ នៅក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែង កោតសរសើរ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល!

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា … Read More

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបណ្ដាប្រទេសជាមិត្តដែលបានជូនពរសម្ដេច ក្នុងឱកាសជាប់ជាប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នេះ បានថ្វាយ និងផ្ញើលិខិតថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកំពូលប្រទេសជាមិត្តនានាដែលបានព្រះរាជសារ និងសារលិខិតអបអរសាទរសម្ដេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា … Read More

រកឃើញជំងឺអុតស្វា ៣ករណីបន្ថែមទៀត នៅកម្ពុជា រយៈពេល ១៥ថ្ងៃចុងក្រោយនេះ

ភ្នំពេញ៖ កម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) មានឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មេសា នេះ បានឱ្យដឹងថា «ប្រទេសកម្ពុជា បាន រកឃើញករណីជំងឺអឹមផក ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណី ជាបុរសទាំងអស់ អាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ … Read More