លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ន ដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន!!!

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅវេលាម៉ោង ០៩និង ២០នាទីព្រឹកនៅថ្ងៃសៅរ៍ ទី ១៣ ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានដឹកនាំកម្លាំងចំនួន០៧នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ  ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែននិងបង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ក្នុងការដើរល្បាតចាប់ពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថាលោក វរសេនីយ៍ត្រី សែម សាមឿន  នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចំនួន០៧ នាក់ប្រដាប់ដោយអាវុធ ដើរល្បាតចល័ត តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍គ្រប់គ្រង ក្នុងការដើរល្បាតត្រួតពិនិត្យ ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបានបញ្ចប់នៅវេលាម៉ោង១០នឹង៣០នាទីព្រឹកនាថ្ងៃខែដដែល។ដោយ៖លោកចាន់ពុធ