កម្ពុជា និងសហភាពអឺរ៉ុប សាទរចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងនឹងគ្នានាប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ នា​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០២៣ នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តំណាង​កម្ពុជា និង​សហភាព​អឺរ៉ុប ​(EU) បានសាទរចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន នៃ​ទំនាក់​ទំនង​នឹង​គ្នា នៅ​ចំពោះមុខ​វិបត្តិ​សកល​ដ៏​ស្មុគស្មាញ ជាពិសេស​ក្នុង​បរិបទ​កូ​វីដ​ ១៩ កន្លងទៅ ខណៈ​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពា​​ណិ​ជ្ជ​កម្ម​ធំ​របស់​កម្ពុជា​សព្វថ្ងៃ និង​ជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​តាំង​ពី​សម័យ​ក្រោយ​សង្គ្រាមស៊ីវិល​។​ ​ការកត់សម្គាល់​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ជម្រាបលា​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពី​សំណាក់​លោកស្រី Carmen MORENO ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ ​ ​។ … Read More

ស្ពានត្រូវបានទឹកជំនន់ហូរផ្ដាច់ អាជ្ញាធរធ្វើឡើងវិញជាការសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផល

ខេត្តស្ទឹងត្រែង៖ នាពេលកន្លងមក ជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត ១០០ គ្រួសាររស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានបាឡេឡើងវិញហើយ។ ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨​ចាស់នេះ ជាបណ្តាញតភ្ជាប់គ្នា រវាងចំណុចស្រែតាចាន់មក​ទីប្រជុំជននៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង នេះបើតាមការបញ្ជក់ ពីលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន។ លោកអភិបាលស្រុកបន្តថាៈ ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួល​ក្នុងការធ្វើ​ចរាចរណ៍​ទៅមក ព្រោះស្ពានដែកយើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិចនៅខែ​វស្សាទៀតទេ។ នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរ​ខេត្តបាន​ប្រឹងប្រែង ធ្វើការ​សាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនង​គ្នា … Read More

FBI កំពុងធ្វើការរឿង សេង រតនា គំរាមសម្លាប់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា!

FBI កំពុងធ្វើការរឿង សេង រតនា គំរាមសម្លាប់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា!  តើវាសនាសេង រតនា មិនខុសពី ឈុន យ៉ាសិដ្ឋ? លោក ឈុន យ៉ាសិទ្ធ អាយុ ៥៣ ឆ្នាំ ជាជនជាតិអាមេរិកាំង មានដើមកំណើតខ្មែរ រស់នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានតុលាការអាមេរិកំាងចោទប្រកាន់ពីបទបង្កចលាចលឲ្យ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០០។ លោក ឈុន យ៉ាសិទ្ធ គឺជាប្រធានចលនាឧទ្ទាមមួយឈ្មោះ « Cambodian Freedom Fighters » … Read More

ប្រសាសន៍លើកឡើងពីឯកឧត្តម កើត រិទ្ធិ

👉បើសំណុំរឿងមួយទុកកប់ចោលដល់ទៅ ៧ ទៅ ៨ ឆ្នាំ មិនបាច់និយាយពីគុណភាពនៃការកាត់ក្ដីទេ បើទុកសំណុំរឿងគេកប់ចោល ៧ទៅ ៨ ឆ្នាំហើយ វាអយុត្តិធម៌សម្រាប់គេបាត់ទៅហើយ ។ 👉យុត្តិធម៌មួយដែលគេទន្ទឹងរង់ចាំយូរពេក វាទៅជាឥតន័យបានន័យថា អយុត្តិធម៌ចំពោះគេ ។ 🎓ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានគេរំដោះ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សេចក្ដីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ … Read More

ធនាគារជាតិនៃកម្ពុជា ចេញប្រកាសលេខធ៧-០២៣-៣៧៧

📢ប្រកាសលេខធ៧-០២៣-៣៧៧ ស្តីពីដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas B7-023-337 on Regulatory Capital in Deposit-Taking Banks and Financial Institutions dated 23 Jun 2023. 

អគ្គនាយកដ្ឋានពន្ធដា-លេខ២៨២៧១

📢សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដា លេខ២៨២៧១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតក្នុងស្រុក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Notification 28271 on Revision of Specific Tax Rate on Non-Alcoholic Drink Manufactured Locally dated 15 Aug 2023

និយ័តករទូរគមនាគមន៍កម្ពុជា-លេខៈ ៨០២១ ន.ទ.ក

📢សេចក្ដីណែនាំស្តីពី ការកំណត់រយៈពេល នៃការបន្តបើកដំណើរការនិងរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និង លក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកមា្នក់ លេខៈ ៨០២១ ន.ទ.កចុះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានធ្វើរឿងមួយនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឃើញការចែកចាយលើបណ្តាញសង្គម FB មានប្រជាពលរដ្ឋផ្ញើររូបភាពនេះមកយើងខ្ញុំ ដោយនិយាយពីរឿងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។ គាត់បានឃើញផ្ទាល់ដោយមានប្រជាពលរដ្ឋមួយគ្រួសារដែលជិះម៉ូតូ សង់ការ៉េ ដូចក្នុងរូបភាព ដោយឃើញកូនរបស់គាត់មានជំងឺ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យគន្ធបុប្ផា ពេលនោះគឺអ្នកបើកទូកដរ ក៏ប្រញាប់ប្រញាល់ចេញទូកទៅភ្លាម ដោយមិនរងចាំមានភ្ញៀវពេញ ទើបចេញទៅនោះទេ។ នេះអាចចាត់ទុកបានថាជានេះគុណធម៌មួយ និង បានចូលរួមឲ្យសង្គមរបស់យើង ស្រលាញ់អំពើ និងចង់ធ្វើអំពើល្អ។ នេះមិនមែនជាលើកទីមួយទេ ការពិតទៅកំពង់ចំលងអរិយក្សត្រគាត់យល់ពីសុខទុក្ខអតិថិជនរបស់គាត់បែបនេះ ជាង 30ឆ្នាំមកហើយ 🙏តាំងពីថៅកែចាស់គាត់នៅមានជីវិត។ … Read More