កម្ពុជា-ឡាវ ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាព លើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានឯកភាពគ្នាប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែងដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះនៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចបរស់សម្ដេចនៅប្រទេសឡាវនាពេលនេះគឺដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read More