រដ្ឋមន្ដ្រីក្រសួងអប់រំ កម្មវិធីសាលាជំនាន់ថ្មីត្រូវបានលើកទឹកចិត្តឱ្យពង្រីក
ភ្នំពេញ: ការសម្ដែងនូវអំណរគុណចំពោះមាតាបិតាអ្នកគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូ និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ដែលបានជួយគាំទ្រសាលាជំនាន់ថ្មីនិង ចង់ឱ្យសាលាបែបនេះកើតមានកាន់តែច្រើនថែមទៀត បើតាមការលើកឡើងពីលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការលើកឡើងរបស់លោកដូចនេះធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣។ អ្វីដែលលោក ណារ៉ុន សរសើរនោះ គឺការចូលរួមដ៏គួរឱ្យកត់សម្គាល់ពីឪពុកម្តាយ និងអាណាព្យាបាលដែលផ្តល់វិភាគទានពី ៣០ ទៅ ៥០ ដុល្លារក្នុង ១ ខែ ក៏ដូចជា ការបរិច្ចាគអភិវឌ្ឍន៍សាលាជំនាន់ថ្មីជាច្រើនទៀតដែរ។ … Read More