ក្រសួងយុត្តិធម៌បានសេចក្តីជួនដំណឹង
📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌ បានចេញសេចក្តីជួនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌ បានចេញសេចក្តីជួនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ បានប្រារព្ធពិធីប្រកាសប្រគល់ភារកិច្ចជូនឥស្សរជន ជារដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងចេញសេចក្ដីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ លេខៈ ០៥៣ សសរ.កពជ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។ បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-ការប្រកាសឱ្យអនុវត្តនូវ“ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា … Read More
ភ្នំពេញៈ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដំបូងក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ ក្នុងឱកាសចុះជួបជាមួយនឹងកម្មករកម្មការិនីដោយមិនបានប្រាប់ជាមុននេះ ។ ការគ្រងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញសកម្មភាពរបស់លោកជាមួយនឹងកម្មករកម្មការិនី ប្រមាណជាង ៣ ពាន់នាក់ ក្នុងរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ ក្នុងសង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ហេង សួរ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា … Read More
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសម្រេចបិទឃ្លាំងមួយកន្លែងស្ថិតនៅភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាឃ្លាំងមួយនេះបានលួយវេចខ្ចប់ និងផលិតប្រេងម៉ាស៊ីនក្លែង ក្លាយម៉ាក TOTAL និង TRA CHANG។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានចុះប្រតិបត្តិការផ្ទាល់នោះបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិ បញ្ញាក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង … Read More
ភ្នំពេញ៖ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានការគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំ រដ្ឋសភា នីតិកាលទី៧ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងយកប្រព័ន្ធគាំពារសង្គម ជាការងារអទិភាពសម្រាប់អនុវត្ត ដើម្បីធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ឯកឧត្តមកិត្តិទេសាភិបាលថ្លែងថា «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុត … Read More
ភ្នំពេញៈ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់យល់ សម្តេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រលាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារ និរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។ ទើបទ្រង់ត្រាស់បង្គាប់ព្រះរាជក្រឹត្យតែងតាំង សម្តេចក្រឡាហោម ស ខេង ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី លេខៈ ពរល.២៣០៨.២០០១ … Read More
ភ្នំពេញ៖ ការចូលកាន់តំណែងរដ្ឋមន្ដ្រីនានាជាផ្លូវការហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តាមត្រាស់បង្កាប់របស់ព្រះមហាក្សត្រ ក្នុងនោះលោកស្រី ចម និម្មល ដែលជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាណត្តិថ្មីនេះ ក៏បានទទួលការត្រាស់បង្កាប់ផងដែរក្នុងព្រះរាក្រឹត្យតែមួយ និងរដ្ឋមន្ដ្រីដទៃទៀត។ លោកស្រីជាស្ដ្រីមួយរូបក្នុងចំណោមស្ដ្រី៣រូប ដែលដឹកនាំស្ថាប័នក្រសួងនៅអាណត្តិទី៧នេះ។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញមកជាបន្ដបន្ទាប់ និងជាក់លាក់ក្នុងតំណែង និងតួនាទីរបស់មន្ដ្រីរាជរដ្ឋាភិបាល។ បើក្រឡែកទៅមើលថ្នាក់រដ្ឋមន្ដ្រីតាមក្រសួងនីមួយៗ គេសង្កេតឃើញមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំយ៉ាងច្រើន តែក៏មានមន្ដ្រីខ្លះនៅកាន់អំណាចរបស់ខ្លួនដដែល។ បើផ្ដោតទៅក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋមួយនេះ បានកែប្រែថ្នាក់ដឹកនាំរបស់ខ្លួនពីបុរស ទៅជាស្ដ្រីអ្នកដឹកនាំវិញម្ដងនៅក្នុងអាណត្តិទី៧នេះ។ លោកស្រី ចម និម្មល បានក្លាយខ្លួនពីរដ្ឋលេខាធិការ … Read More
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គម Twitter បានសរសេរសារថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ សម្ដេចតេជោថ្លែងថា៖«បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ»។ សម្ដចតេជោបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»៕