លោក ម៉ៅ សុផាន់ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការកងទ័ពជើងគោក

ភ្នំពេញៈ លោក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៤ ខែសីហា បញ្ជាក់ថា៖ «តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទដល់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អត្តលេខ ០០០៤៤៩ ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។