សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យបោសសម្អាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យចេញបទបញ្ជាឱ្យ បោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាខណៈមន្រ្ដី ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបើរកឃើញ គឺត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ សម្ដេចធិបតី បានចេញបទបញ្ជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២១ ខែធ្នូនេះថា ពាក់ព័ន្ធនឹងរឿងសន្ដិសុខសង្គម ជាពិសេសករណីគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជានេះ គឺជារឿងសំខាន់ណាស់ ដែលត្រូវរួមគ្នាដោះស្រាយ និងលុបបំបាត់ចេញពីកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា វិធានគន្លឹះទាំង ៥ ដែលសម្ដេចបានដាក់ចេញ ក្នុងនោះមានវិធានមួយទាក់ទងនឹងភូមិ ឃុំ មានសុវត្ថិភាព … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ដោយមិនត្រូវរង់ចាំគោលការណ៍នោះទេ។ សម្ដេចធិបតី បានចេញបទបញ្ជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២១ ខែធ្នូនេះថា កន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ គឺសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ត្រូវចាត់វិធានការភ្លាមៗលើករណីនេះ ដោយមិនត្រូវរង់ចាំគោលការណ៍អ្វីទៀតនោះទេ គឺត្រូវតែឃាត់ខ្លួនជនល្មើសតែម្ដង។ សម្ដេចធិបតីបញ្ជាក់ថា ចំពោះករណីបទល្មើសជាក់ស្ដែងបែបនេះ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ មិនត្រូវខ្លាច ខ្នង ឬគ្មានខ្សែណាមកអន្តរាគមនោះទេ ពីព្រោះខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្រ្ដី។ … Read More

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជា ជាជើង ឯកនៅក្នុងការងារបរិស្ថាន។ – សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៣ខែនេះសម្ដេច … Read More

ក្រសួងមហាផ្ទៃ បណ្ដេញនាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញពីក្របខ័ណ្ឌ។

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមលោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ … Read More

អនុប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិនប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម កាវ អ៊ីនឡុង (GAO Yunlong) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម កាវ អ៊ីនឡុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបជូន សម្តេចធិបតីអំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព។

វីដេអូរ៖

គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ។

កម្ពុជា៖ គម្រោងសាងសង់ស្ថានីយ៍រថភ្លើងលើអាកាស (ភីភីអេសធី) នឹងរថភ្លើងក្រោមដី (មេត្រូ) ក្នុងរាជធានីភ្នំពេញ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ1,000លានដុល្លារ។ នេះបើយោងតាមអនុក្រឹត្យលេខ១៧៨សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ ការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល ដើម្បីជាការរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និង កាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ។  

សម្ដេចធិបតី លើកឡើងថា ប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យធនាគារ គឺពិតជាមានសារៈសំខាន់ ក្នុងគ្រាប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាព របស់សេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យ ធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្ម របស់ខ្លួនកាន់តែច្រើនថែមទៀត ។ សម្ដេចមានប្រសាសន៍ថា «វិស័យធនាគារ … Read More