ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជា ជាជើង ឯកនៅក្នុងការងារបរិស្ថាន។
– សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៣ខែនេះសម្ដេច បានលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម, បានអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពល, ចេញអនុក្រឹត្យក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង និងបានបញ្ឈប់ការចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ ដើម្បីជាការគាំទ្រដល់ការលើកកម្ពស់វិស័យបរិស្ថាន។
– សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមរួមគ្នាខិតខំការពារ និងទប់ស្កាត់បទល្មើសបរិស្ថាន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា យកចិត្តទុកដាក់ និងចាត់វិធានការ ចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់សាសនាទាំងអស់ ដែល មាននៅកម្ពុជា។
– សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជាដល់សមត្ថកិច្ចករណីមានបទល្មើសជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឃាត់ខ្លួនជនល្មើសភ្លាម កុំចាំបាច់សុំគោលការណ៍។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញបញ្ជាឱ្យអនុវត្តច្បាប់ ចំពោះរាល់បទល្មើស ទាំងអស់ដែលកើតមានជាក់ស្ដែង ដោយមិនចាំបាច់សុំគោលការណ៍ណែនាំពីថ្នាក់លើនោះឡើយ។
– សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ហើយមន្រ្ដីដែលពាក់ព័ន្ធគឺត្រូវបណ្ដេចញចេញពីក្របខ័ណ្ឌ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងត្រូវតែអនុវត្តមុនគេ គឺបន្សុទ្ធកងកម្លាំង មិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀនជាដាច់ខាត នៅក្នុងជួរកងកម្លាំងគ្រប់ប្រភេទទាំងអស់។
– សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ចំពោះជនបរទេសនៅក្នុងប្រទេសកម្ពុជា បើមានការពាក់ព័ន្ធនឹងគ្រឿងញៀន បើចាប់បាន គឺត្រូវបណ្ដេញចេញពីកម្ពុជាតែម្ដង។