ការបើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ អាណិត្តទី៣

ភ្នំពេញៈ  ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាលើកទី២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព … Read More

ការយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន របស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា ដើម្បីពិនិត្យព្រះរាជសុខភាពមួយរយៈ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ … Read More

បុរាណស្ថានចំនួន៥៥ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរកំណត់ដែនរក្សាការពារ

ការ​កំណត់​ដែន​រក្សា​ការពារ​នេះ​ធ្វើឡើង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា​និង​បុរេ​ប្រវត្តិវិទ្យា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដឹកនាំ​ដោយ​លោក ណៃ សុភា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បារាយណ៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជុំវិញ​បុរាណ​ស្ថាន បាន​ចុះទៅ​ផ្ទៀងផ្ទាត់ និងកំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថានចំនួន ៥៥ បាន​ដោយ​ជោគជ័យ។ ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេប្រវត្តិវិទ្យា នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ផ្ទៀងផ្ទាត់ និង​កំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថាន​ចំនួន ៥៥ នៅ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

📢 កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល១៥រូប

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥ រូប សម្រាប់នីតិកាលទី៧ នេះរដ្ឋសភា នស/រកត ០៨២៣/២០៧៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ព្រះរាជក្រឹត្យ_មេធាវី_Gov_27082023

ទីស្តីការគណៈមន្រ្តី សេចក្តីប្រកាសបដិសេធព័ត៌មាន លេខពិសេស

📢 នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ លេខៈ ពិសេស លើការផ្សាយរបស់ ” វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ ” ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ OCM_Press-Release╏27082023  

មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័លុយដុងក្លែងក្លាយ

ក្រចេះ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័ក្លែងក្លាយ(លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាប ។ ក្នុងពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរ យកប្រាក់ដុល្លានិងប្រាក់រៀលខ្មែរពិតប្រាកដនៅតាមទីតាំងវេលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើក។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅបន្តតាមនីតិវិធី។(សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់)

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចចាត់តាំងរដ្ឋលេខាធិការប្រចាំការតាមបណ្តាក្រសួងទាំងអស់

📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងរដ្ឋលេខាធិការប្រចាំការ តាមបណ្តាក្រសួងទាំងអស់នៅអាណត្តិទី៧នេះ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៥៤រូប ក្នុងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ ដំឡើង តែងតាំង និងផ្តល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ៥៤រូប នស/រកត ០៨២៣/២០៤១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖