ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុន Meta Platforms Inc. ចំពោះគណនី Faceback ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

📢 នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ សេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យន ក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Faceback ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លេខ : ២០៣២ … Read More

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គចិត្ត

📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គចិត្ត លេខៈ ២៨០ អនក្រ.បក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាស ការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញ សម្រាប់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

📢 កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញ សម្រាប់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លេខៈ៤៤៩០ប្រក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងទេសចរណ៍ជូនដំណឹងពីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា MICE អាស៊ាន

📢 កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា MICE អាស៊ាន លេខៈ ៣០៤សជណ.អអទ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពខុទ្ធកាល័យ

📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ

📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ លេខៈ ០៦២ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ផែនការបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅប្រវត្តិសាស្ត្រ ពីនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ឯកឧត្តមបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា។ ក្នុងពេលឯកឧត្តមអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ បានបញ្ជាក់ដោយផ្ទាល់នូវព័ត៌មានខាងលើពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ កន្លងមកមានការលើកឡើងថា យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ ខណៈដែលប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគច្រើនចងក្រងដោយអ្នកស្រាវជ្រាវឬក៏អ្នកនិពន្ធបរទេស។ ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រធ្លាប់បានលើកឡើងថា ការសិក្សា​ប្រវត្តិសាស្ត្រ នាំឲ្យ​យើង​មាន​មោទនភាព​ជាតិ យល់​ដឹង​ពី​ការការពារ​ខ្លួន​ឯង និង​យល់​ដឹង​ពី​ការអភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ជាតិផងដែរ៕

ឈ្មួញលួចនាំចូលសាច់បង្កកដោយគ្មានច្បាប់ សមត្ថកិច្ចចាប់បានរថយន្តដឹកមួយគ្រឿង

ខេត្តកែប៖  នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕

កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីស្រីលង្កា

ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More