ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀតរបស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែលមានឈ្នោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គួរបញ្ជាក់ថាការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាលនេះ ភាគីទាំងពីរបានកំណត់យកប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ … Read More